NagaCorp នឹងសិក្សាបន្ថែមមុនចាប់ផ្ដើមសាងសង់រីសតនៅសៀមរាប ក្រោយ UNESCO បារម្ភថាអាចប៉ះពាល់ដល់ប្រាសាទ

ជាការឆ្លើយតបនឹងក្ដីបារម្ភរបស់ UNESCO ដែលថាគម្រោងរីសតតម្លៃជាង ៣៥០ លានដុល្លារ អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត ប្រធានក្រុមហ៊ុនវិនិយោគកាស៊ីណូ NagaCorp Ltd បាននិយាយថា ក្រុមហ៊ុនតែងតែប្រយ័ត្នប្រយែង និងគិតគូរពីបេតិកភ័ណ្ឌ និងបរិស្ថាននៅប្រទេសកម្ពុជាជានិច្ច ហើយនឹងបន្តសិក្សាលើគម្រោងនេះបន្ថែមទៀត ដើម្បីជៀសវាងផលប៉ះពាល់។

លោក Tim McNally សរសេរសារតាមអ៊ីម៉ែលប្រាប់សារព័ត៌មាន GGRAsia ថា៖ «យើងតែងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វប្បធម៌ ក៏ដូចជាទឹកដីរបស់ប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍។ យើងគោរព និងពិចារណាលើការអភិវឌ្ឍទូទៅរបស់ប្រទេសកម្ពុជា»។

លោក McNally បានបន្ថែមទៀតថា៖ «យើងនឹងសិក្សាបន្ថែ និងវាយតម្លៃរាល់ព័ត៌មានពាក់ព័ន្ធទាំងអស់ ដែលយើងទទួលបាន មុននឹងអភិវឌ្ឍគម្រោង។ ហើយរាល់គម្រោងដែលអភិវឌ្ឍន៍ដោយ Naga នៅកម្ពុជា តែងឆ្លងកាត់ការពិភាក្សា និងវាយតម្លៃ ក៏ដូចជាការសម្របសម្រួលពីសំណាក់រដ្ឋាភិបាលកម្ពុជាជានិច្ច»។

គួរបញ្ជាក់ផងដែរថា អង្គការយូណេស្កូ កាលពីពេលថ្មីៗនេះ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ (អានបន្ថែម)

សេចក្ដីប្រកាសបានបន្តថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ ដែលជាការងារសំខាន់មួយនៃសម្បត្តិបេតិកភណ្ឌពិភពលោក។

បើយោងតាមក្រុមហ៊ុន គម្រោងនេះមានឈ្មោះថា Angkor Lake of Wonder ដែលនឹងត្រូវបានសាងសង់ឡើងក្រៅតំបន់អភិរក្សលើផ្ទៃដីប្រមាណ ៧៥ ហិកតា។ បើតាមផែនការ ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់ដំណាក់កាលទី ១ នៅឆ្នាំ ២០២៥។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]