កម្ពុជាចំណាយ ៥លានដុល្លារ ដំឡើងភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមផ្លូវសាធារណៈ

កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល គ្រោងនឹងនាំយកភ្លើងបំភ្លឺដោយថាមពលព្រះអាទិត្យទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន ទៅកាន់ផ្លូវថ្នល់នានាទូទាំងខេត្តចំនួនដប់បី ក្នុងរយៈពេលពីរឆ្នាំ

រាជរដ្ឋាភិបាល តាមរយៈក្រសួងចំនួន២ គឺក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការគ្រោងចំណាយថវិកា ៥លានដុល្លារ ដើម្បីដំឡើងភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមផ្លូវសាធារណៈនៅកម្ពុជា។

នេះបើយោងតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

MoU រវាងក្រសួងទាំងពីរ មានគោលបំណងដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការដំឡើងភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់តាមបណ្តាញផ្លូវថ្នល់។

សូមបញ្ជាក់ថា ប្រព័ន្ធអំពូលបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យដែលត្រូវដំឡើងនេះ មានតម្លៃប្រមាណ៥ លានដុល្លារ នឹងត្រូវដាក់ពង្រាយនៅខេត្តចំនួន ១៣ ក្នុងរយៈមិនលើសពី ២ឆ្នាំ ដើម្បីបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ លើកសោភ័ណភាពនិងពង្រឹងសន្តិសុខសាធារណៈ។  នេះជាការរុញផ្លែផ្កានៃការអភិវឌ្ឍផ្នែកអគ្គិសនីបន្ថែមទៅប្រជាពលរដ្ឋក្រោមការសហការរបស់ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញនិងខេត្ត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]