Uncategorized

ក្រសួង២រួមគ្នាបង្កើតមណ្ឌលបច្ចេកវិទ្យាតាមវិទ្យាល័យសាធារណៈ ដើម្បីជំរុញវិស័យឌីជីថលនៅកម្ពុជាឱ្យខ្លាំង

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដើម្បីអភិវឌ្ឍធន​ធា​ន​​មនុស្សបច្ចេកវិទ្យាឌីជីថល។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។ អនុស្សារណនេះ មានវត្ថុបំណងសំខាន់ៗចំនួន ០៣​ដូចជា៖  (១) ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ (២) ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ បានមានប្រសាសន៍ថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធើណែត និងការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរវាងក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច […]

អាន​បន្ថែម

អង់គ្លេស និង​អឺរ៉ុប​រួម​​គ្នាសង់​តេឡេស្កុប​ព្រះអាទិត្យ​ដ៏ធំ​បំផុត​មិន​ធ្លាប់​មាន​ នៅអេស្ប៉ាញ

ចក្រភពអង់គ្លេស និង​អឺរ៉ុបបាន​រួម​កម្លាំង​គ្នាសាងសង់​តេឡេស្កុប​ព្រះអាទិត្យ​ដ៏ធំ​បំផុត​មិន​ធ្លាប់​មានលើលោក ​នៅក្នុងទ្វីបអឺរ៉ុប គឺក្នុងប្រទេសអេស្ប៉ាញ។ គម្រោងសង់តេឡេស្កុបព្រះអាទិត្យដ៏ធំបំផុតមិនធ្លាប់មាននេះ ត្រូវបានគាំទ្រពីសាកលវិទ្យាល័យ Sheffield និងប្រទេសអឺរ៉ុបចំនួនប្រាំបួន រួមទាំងចក្រភពអង់គ្លេសផងដែរ បានប្តេជ្ញាចិត្តថា នឹងកសាងតេឡេស្កុបព្រះអាទិត្យអឺរ៉ុបនេះ ដោយហៅកាត់ថា(EST) នេះបើយោងតាមការប្រកាសជាផ្លូវការ នៅពីថ្ងៃ២៥ កក្កដា ២០២៣ នេះ។ គួរបញ្ជាក់ថា EST នេះនឹងក្លាយជាតេឡេស្កុបព្រះអាទិត្យដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុប ហើយផ្តោតសំខាន់លើការផ្តល់នូវការយល់ដឹងថ្មីដែលមិនអាចប្រៀបផ្ទឹមបានទៅលើបាតុភូតអាកាសធាតុក្នុងលំហ ជាពិសេសផ្តល់នូវការយល់ដឹងដ៏មានតម្លៃបំផុតចំពោះយន្តការដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្រ និងការបញ្ចោញម៉ាស់ដែលកំណត់ដោយ ‘អាកាសធាតុអវកាស’ ដែលអាចនាំឱ្យមានព្យុះធរណីមាត្រនៅលើផែនដី – ត្រូវបានគេមើលឃើញថាជាពន្លឺភាគខាងជើង – និងមានឥទ្ធិពលយ៉ាងខ្លាំងលើសង្គមបច្ចេកវិទ្យា។ សាស្ត្រាចារ្យ Robertus von Fay-Siebenburgen មកពីសាកលវិទ្យាល័យ Sheffield’s School of Mathematics and Statistics បាននិយាយថា ” EST នឹងក្លាយជាកែវយឹតព្រះអាទិត្យដ៏ធំបំផុតនៅអឺរ៉ុប ហើយនឹងរក្សាដៃគូអឺរ៉ុបដើម្បីធ្វើការស្រាវជ្រាវរូបវិទ្យាព្រះអាទិត្យ ដូច្នេះវាពិតជាអស្ចារ្យណាស់ដែលដៃគូចក្រភពអង់គ្លេសជាច្រើនអាចមករួមគ្នាដើម្បីបង្កើត EST នេះឡើង។ “ក្រុមអ្នកស្រាវជ្រាវដែលមិនធ្លាប់មាន និងមិនអាចប្រៀបផ្ទឹមបានមួយនេះនឹងផ្តល់ឱ្យតារាវិទូអ៊ឺរ៉ុប និងអ្នកវិទ្យាសាស្ត្ររូបវិទ្យាប្លាស្មា អាចបង្កើតឧបករណ៍ដ៏អស្ចារ្យមួយសម្រាប់ការសង្កេតមើលព្រះអាទិត្យ និងអាកាសធាតុក្នុងលំហ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនៅក្នុងបញ្ហាប្រឈមដ៏ធំនាពេលបច្ចុប្បន្ន និងសំខាន់បំផុតរបស់ពិភពលោកដូចជា […]

អាន​បន្ថែម

រដ្ឋខាតបង់ថវិកាជិត ២លានដុល្លារ តាមរយៈការលើកលែងពន្ធប្រថាប់ត្រា

គិតពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ខែ ឧសភា ឆ្នាំ ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនជា ១.០២២ ឯកសារ បើគិតជាទឹកប្រាក់ពន្ធសរុបចំនួន ៧,៩៩ ប៊ីលានរៀល គិតជាប្រាក់ដុល្លារមានប្រមាណជិត ២លានដុល្លារ។ តួលេខនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ ដែលបានចុះផ្សាយ នៅថ្ងៃទី២៩ ខែ មិថុនា ២០២៣។​ អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ច សន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្ដែង។ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា៖ “ក្នុងករណីចាំបាច់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ខុសពីតម្លៃ ទីផ្សារជាក់ស្តែង”។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានគ្រប់ប្រភេទ ដែលមាន តម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២៤ ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យមានលំនៅឋានរស់នៅសមរម្យ។  

អាន​បន្ថែម

កម្ពុជា, UN, និង GGGI សម្រេចជ្រើសក្រុមហ៊ុនឈានមុខគេ៣ ដើម្បីជំរុញវិស័យមូលបត្របៃតងនៅកម្ពុជា

កម្ពុជា, UN, និង GGGI សម្រេចជ្រើសក្រុមហ៊ុនឈានមុខគេ៣នៅកម្ពុជា ដើម្បីដំណើរការអនុវត្តកម្មវិធីមូលបត្របៃតងជំរុញវិស័យមូលបត្របៃតង និងនិរន្តរភាព (Cambodia Sustainable Bond Accelerator, CSBA)។ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) វិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងនិយតករមូលបត្រកម្ពុជា (SERC) បានសហការជាមួយការធានាឥណទាន និងកន្លែងវិនិយោគ (CGIF) និង GuarantCo រួមគ្នាជំរុញដំណើរការអនុវត្តកម្មវិធីមូលបត្របៃតងនៅកម្ពុជា (Cambodia Sustainable Bond Accelerator, CSBA) ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនចេញមូលបត្របំណុលបៃតង និងនិរន្តរភាព ក្នុងវិស័យឯកជននៅកម្ពុជា។ កម្មវិធីនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការក្នុងខែមីនា ឆ្នាំ 2023 ក្នុងបំណង ។ គួរបញ្ជាក់ថា កម្មវិធី CSBA បានជ្រើសរើសក្រុមហ៊ុនឈានមុខគេនៅកម្ពុជាចំនួនបី ដើម្បីដំណើរការចេញមូលបត្របៃតង និងនិរន្តរភាពរបស់ខ្លួន។ ១) ក្រុមហ៊ុនអម្រឹត ភីអិលស៊ី (Amret PLC) ដែលជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏លេចធ្លោរបស់កម្ពុជា កំពុងរៀបចំចេញបណ្ណបំណុលនិរន្តរភាពចំនួន ៥០ លានដុល្លារអាមេរិក។ […]

អាន​បន្ថែម

រដ្ឋបង្ហើបពីចំណតខ្សែរថភ្លើងធន់ស្រាល(ភ្នំពេញ-ព្រលានថ្មីក្រុងតាខ្មៅ)អាចនៅAEONមានជ័យ

ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីគម្រោងផ្លូវរថភ្លើងធុនស្រាល ឬរថភ្លើងលើអាកាសរវាងទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល អាចនឹងមានចំណត ឡើង-ចុះ នៅផ្សារអ៊ីអនម៉លមានជ័យ ឬ AEON៣។ គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈផ្សារទំនើប អ៊ីអន ម៉ល មានជ័យ កាលពីថ្ងៃទី២៩ ខែមិថុនា។​ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “មិនយូរ មិនឆាប់ នឹងមានរថភ្លើង មកដល់ស្ថានីយ៍ចំណត អ៊ីអនម៉ល មានជ័យ”។ បើតាម ទេសរដ្ឋមន្រ្តី ជំវិញគម្រោងនេះ ក្រសួងកំពុងរកដៃគូវិនិយោគមកលើខ្សែរថភ្លើងធុនស្រាលលើអាកាស ឬក្រោមដី ហើយបានពិភាក្សាជាមួយក្រុមហ៊ុន អ៊ីអន ដើម្បីរកទីតាំងសាងសង់ស្ថានីយ៍រថភ្លើងក្នុងបរិវេនផ្សារទំនើបនេះផងដែរ។​

អាន​បន្ថែម

សមាគមសណ្ឋាគារ សហការជាមួយ LAC ដើម្បីជំរុញវិស័យសណ្ឋាគារ និងទេសចរណ៍នៅកម្ពុជា

សមាគមសណ្ឋាគារ (CHA) បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុនអាកាសចរឡានម៉ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា។ បើតាមអនុស្សារណៈ ដែលចុះកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ភាគីទាំងពីរនឹងផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឡានតុន ក្លៅដ៏ “Lanton Cloud”។ បន្ថែមពីនេះ សមាគមសណ្ឋាគារកម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសិទ្ធិផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សណ្ឋាគារប្រកបដោយប្រសិទ្ធភាព ភាពពេញលេញការសន្សំសំចៃ និងភាពប្រកួតប្រជែង។ លើសពីនេះ ភាគីទាំងពីរនឹងបន្តអនុវត្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល និងសេវាខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ ការផ្គត់ផ្គង់សណ្ឋាគារ ដើម្បីសម្រេចបាននូវការចែករំលែកធនធានរវាងគ្នានឹងគ្នាយ៉ាងមានប្រសិទ្ធភាព។ ដោយឡែក វេទិកាពាណិជ្ជកម្ម Lanton Cloud នឹងបើកដំណើរការផ្នែកកក់សណ្ឋាគារ នៅលើ APP របស់ខ្លួនអភិវឌ្ឍវិស័យសណ្ឋាគារ និងទេសចរណ៍ ទាញយកធនធានពីការប្រើប្រាស់កម្មវិធីអនឡាញ ក៏ដូចជាផ្តល់សេវាកម្មផ្ទាល់ខ្លួន និងតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ាន។ នាពេលអនាគត ផ្នែកកក់សណ្ឋាគារនៅលើ Lanton Cloud APP នឹងបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម បង្កើនការឆ្នៃប្រឌិតថ្មីផ្នែកទីផ្សារ និងវិស័យសណ្ឋាគារ  ហើយផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ប្រកបដោយផាសុកភាពជាមួយនឹងសេវាកម្ម និងផលិតផលដែលមានភាពប្រសើរជាងមុន។

អាន​បន្ថែម

ខេត្តកែបកំពុងរៀបចំសង់ផែថ្មី១ទៀតតម្លៃជាង ១លានដុល្លារ ខណៈផែសេះសសង់បាន៧០%

អាជ្ញាធរខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែដឹកទំនិញថ្មីមួយទៀត តម្លៃជាង ១លានដុល្លារ ខណៈកំពង់ផែសេះស បាននិងកំពុងសាងសង់សម្រេចបាន ៧០%ហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានលើកឡើងថា កំពង់ផែសេះស កំពុងសាងសង់មិនទាន់រួចរាល់ ១០០% ទេ តែសាងសង់សម្រេច​បាន ៦០ ទៅ ៧០% ហើយ ដែលគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមអភិបាល បានបន្ថែមថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប កំពុងដាក់គម្រោងស្នើសុំវិនិយោគផែដឹកទំនិញថ្មីមួយទៀតលើដីសាធារណៈរបស់រដ្ឋ។ ឯកឧត្តមអភិបាល បានបញ្ជាក់ទៀតថា គម្រោងវិនិយោគនេះ ស្ថិតក្នុងគម្រោងវិនិយោគរបស់វិស័យឯកជន ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១លានដុល្លារ។ គួរបញ្ជាក់ថា គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស ត្រូវបានបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩លានដុល្លារ ។ (អានបន្ថែម)

អាន​បន្ថែម

ចំណតផែកុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

ចំណតផែកុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោង​ពង្រីក​សមត្ថភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុនេះ គ្រោង​នឹង​ចំណាយ​ថវិកា​សរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក។ គម្រោងខាងលើនេះរួមមានសមាសធាតុដូចខាងក្រោមៈ ១. ចំណតដឹកទំនិញទូទៅ នឹងមានប្រវែង ២៥៣ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ ដែលធ្វើឱ្យវាក្លាយជាគម្រោងសាងសង់រយៈពេល ១៨ខែ។ ច្រកដែលបានធ្វើឱ្យប្រសើរឡើងនឹងត្រូវបានបំពាក់ជាមួយនឹងការលើកកុងតឺន័រទំនើប បង្កើនសមត្ថភាពនៃច្រកកុងតឺន័របន្ថែមប្រហែល ៣៥ភាគរយ (២៥០.០០០TEUs ក្នុងមួយឆ្នាំ)។ ២. ស្ថានីយកុងតឺន័រថ្មី – ដំណាក់កាលទី១៖ ស្ថានីយនេះនឹងមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤,៥ម៉ែត្រ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៦ បន្ទាប់ពីគម្រោងសាងសង់រយៈពេល ៣៦ខែ។ វាអាចផ្ទុកកប៉ាល់កុងតឺន័រដែលមានចំណុះ ៦០.០០០ DWT (ឬស្មើនឹង ៤.០០០) ជាមួយនឹងផ្លូវឆ្លងកាត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះនឹងបង្កើនសមត្ថភាពកំពង់ផែដោយបន្ថែម ៤៥០.០០០TEUs ក្នុងមួយឆ្នាំ។ ៣. ស្ថានីយកុងតឺន័រទឹកជ្រៅថ្មី – […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃ៧ មិថុនា ឆ្នាំ២០២៣

  គម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាបរវាងទីក្រុងភ្នំពេញ​ និងក្រុងបាវិត​ក្នុងខេត្តស្វាយរៀង នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣នេះ។ នេះបើយោងតាមឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី២១ ខែមេសា ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​ ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដែលបានសាងសង់ផ្លូវល្បឿនលឿនដំបូងពីភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបប្រមាណ ១៣៥ គីឡូម៉ែត្រ ដែលជាផ្លូវថ្មីទាំងស្រុង។ តាមការគ្រោងទុកផ្លូវនេះនឹងចំណាយថវិកាក្នុងការសាងសង់សរុបចំនួន ១ ៦៣៨ លានដុល្លារ និងអាចបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ផ្លូវល្បឿនលឿននេះ នឹងឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង បញ្ចប់នៅក្រុងបាវិត ជាប់ព្រំដែនកម្ពុជា-វៀតណាម។

អាន​បន្ថែម

កម្ពុជាកំពុងសង់ស្ពានខ្ពស់ជាងគេតម្លៃជិត ២៣លានដុល្លារ នៅខេត្តពោធិ៍សាត់

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសាងសង់ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ដែលជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពានដែលកំពុងសាងសង់នេះ គឺស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10 តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ128+915។ (អានបន្ថែម) គួរបញ្ជាក់ថា ស្ពាននេះមានកម្ពស់ 90ម៉ែត្រ ប្រវែង 530ម៉ែត្រ ទទឹង10ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត3 ដែលមានបន្ទុក (Design Load) ចំនួន 55T។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា គម្រោងនេះ គ្រោងចំណាយថវិកាអស់ 22.92 លានដុល្លារ និងរយៈពេលសាងសង់ 28ខែ ពោលគឺចាប់ផ្តើមសាងសង់កាលពីខែកុម្ភ: ឆ្នាំ2023នេះ ហើយគ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ2025។

អាន​បន្ថែម