ក្នុងឆមាសទី១ នេះការនាំចូលសម្ភារសំណង់ធ្លាក់ចុះ ១៤% រីឯចំណូលពន្ធគយក៏ធ្លាក់ចុះ ២៨% ដែរ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២០ ការចូលសម្ភារៈសំណង់ធ្លាក់ចុះ ១៤% ហើយចំណូលពន្ធគយលើការចូលគ្រឿងសំណង់ទាំងនេះ ក៏ស្រុតចុះប្រមាណ ២៨% ដែរ ដែលនេះជាសញ្ញាសបញ្ជាក់ថា កំណើននៃវិស័យសំណង់មានការថមថយ។

របាយការណ៍ពីធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ បានឱ្យដឹងថា កំណើនវិស័យសំណង់មាននិន្នាការថមថយ ដោយសារការថយចុះនៃតម្រូវការរបស់អនិវាសជន ការបញ្ចប់គម្រោងសាងសង់មួយចំនួននាពេលកន្លងមក និងភាពរអាក់រអូលនៃការនាំចូលសម្ភារ និងបរិក្ខាសំណង់ ដែលបានធ្លាក់ចុះប្រមាណ ១៤ ភាគរយ។

ជាមួយគ្នានេះដែរ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ ក៏បានឱ្យដឹងថា គិតត្រឹមឆមាសទី ១ ឆ្នាំ២០២០នេះ ចំណូលពន្ធគយសរុបមានចំនួន ១ ២៧២ លានដុល្លារ គឺថយចុះ ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចំណូលពន្ធគយពីការនាំចូលគ្រឿងសំណង់ គឺថយចុះ ២៨% ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចូលគ្រឿងសំណង់ មានបរិក្ខាសំណង់ ស៊ីម៉ងត៍ និងដែក មានតម្លៃប្រមាណ ១.៥ពាន់លានដុល្លារ ហើយឆ្នាំ២០១៨ ការនាំចូលមានតម្លៃ ១ពាន់លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឥណ្ឌាសង់ស្ពានឆ្លងសមុទ្រខ្នាតយក្សនេះបែបណា? ខុសពីការសង់ស្ពានធម្មតាដូចម្ដេច?

ឥណ្ឌាកំពុងសាងសង់ ស្ពាន Versova-Bandra Sea Link (VBSL) ដ […]

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]