ព័ត៌មានក្នុងស្រុក

បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ

បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយមានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុប ៥.៦៤៦ គីឡូម៉ែត្រ។ នេះបើយោងតាមពិធីប្រកាស ផ្ទេរ និងតែងតាំងមុខតំណែង អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហែ...

អាន​បន្ថែម

រដ្ឋាភិបាលប្រកាសបង្កើតកំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំងជាផ្លូវការ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើតកំពង់ផែពហុបំណងនិងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំងជាផ្លូវការ ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទៅ១៦ ខែមីនា ឆ្នាំ២០២៦។ កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំងនេះ មានទីតាំងស្ថិតនៅ ភ...

អាន​បន្ថែម

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបាន ៥៥%

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល បច្ចុប្បន្នសម្រេចបាន ៥៥% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កាលទី១៤ ខែមីនា ឆ្នាំ២០២៦។ គម្រោងសាងសង់ច្រាំងទន្លេបាសាក់នេះ មានប្រវែងសរុប ៥០០ម៉ែត្រ ដោយគិតមកទល់ពេលនេះ លទ្ធផលការងារសម...

អាន​បន្ថែម

កម្ពុជា-អូស្រ្តាលី ប្រកាសបើកដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជាជាផ្លូវការ

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា) ត្រូវបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ហៅកាត់ថា អេស ខេមបូឌា ជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្រោមភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុ...

អាន​បន្ថែម

កម្ពុជា-ចិនរួមគ្នាពង្រឹងសមត្ថភាពបច្ចេកវិទ្យារូបភាពផ្កាយរណបដើម្បីទំនើបកម្មវិស័យបរិស្ថាន

អនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្ត្រមានគោលបំណងកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងតាមរយៈការគ្រប់គ្រងទិន្នន័យ និងការត្រួតពិនិត្យភាពជាក់លាក់កាន់តែប្រសើរឡើង កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យបរិស្ថានកម្ពុជា តាមរយៈការពង្រឹងការធ្វើទំនើបកម្មបច្ចេកវិទ្យារូបភាពផ្កាយរណបឱ្យកាន់តែប្រសើរ។ កិច្ចសហប្រតិបត្តិការនេះ ប្រព្រឹត្តទៅក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលចុះហត្ថលេខាដោយឯកឧត្តម ខ្វៃ ...

អាន​បន្ថែម

មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តម្លៃ៦៦លានដុល្លារ សាងសង់សម្រេចជិត ៥៣%

វឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោម​គម្រោង​ហិរញ្ញ​ប្បទាន​សម្បទាន​បស់សាធារណរដ្ឋកូរ៉េ បច្ចុប្បន្នសម្រេចបានលទ្ធផលជិត ៥៣% នេះពើយោងតាមដំណើរចុះពិនិត្យដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាខា​ទី​ ៣​ កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំព...

អាន​បន្ថែម

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។ នេះបើយោងតាមកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតស...

អាន​បន្ថែម

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១០០ ត្រូវបានអនុម័ត ដែលត្រៀមនឹងបង្កើតការងារចំនួន ៣៩.០០០ កន្លែងនៅទូទាំងវិស័យផ្សេងៗគ្នា ត្រឹមតែរយៈពេល ២ខែ ពោលគឺខែមករា-កុម្ភៈ ដើមឆ្នាំ២០២៦នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃវិនយោគជិត ១ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។ CDC បានបញ្ជាក់ថា អនុគណៈកម្មាធិការវិនិយោ...

អាន​បន្ថែម

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ្តូងលូចំនួន ៦២កន្លែងនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការហើយ កាលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងភាគីពាក់ព័ន្ធ។ ឯកឧត្តម សុខ លូ បានឱ្យដឹងថា រដ្ឋបាលខេត្តបានបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលបេតុងប្រវែង៧៧៥ម៉ែត្រ ទទ...

អាន​បន្ថែម

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ និងថាមពលព្រះអាទិត្យ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក និងអគ្គិសនីប្រកបដោយចីរភាពសម្រាប់សហគមន៍ក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយសាជីវកម្មធនធានទឹកកូរ៉េ (K-water) សិក្សាសមិទ្ធិលទ្ធភាពអាងទឹកដូនទ្រី និងអាងទឹករក្សា ដើម្បីធ្វើការដំឡើងវារីអគ្គិសនីខ្នាតតូច សំដៅធានាការផ្គត់ផ្គង់ទឹកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមក...

អាន​បន្ថែម