កម្ពុជា-អូស្រ្តាលី ប្រកាសបើកដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជាជាផ្លូវការ

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា) ត្រូវបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ហៅកាត់ថា អេស ខេមបូឌា ជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្រោមភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) អូស្ត្រាលី ហើយគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។

នាឱកាសនោះឯកឧត្តម ហេង សួរ សង្កត់ធ្ងន់ថាការបើកឱ្យដំណើរជាផ្លូវការមជ្ឈមណ្ឌលនេះ  គឺមិនត្រឹមតែជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្ត្រាលីប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃភាពជាដៃគូរវាងភាគីទាំងពីរ ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការអភិវឌ្ឍជំនាញ និងការរៀនសូត្រពេញមួយជីវិត ស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។

ជាមួយគ្នានេះ លោកស្រី Bridget Collier ក៏បានចាត់ទុកមជ្ឈមណ្ឌលនេះ គឺជាជំហានថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលបានបន្តយូរមកហើយក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពមនុស្ស ខណៈពេលដែលកម្ពុជាកំពុងបន្តរីកចម្រើន ធ្វើពិពិធកម្មសេដ្ឋកិច្ច និងឆ្ពោះទៅរកឧស្សាហកម្មកម្រិតខ្ពស់ជាងមុន ហើយតម្រូវការកម្លាំងពលកម្មជំនាញ ក៏ក្លាយជាកត្តាស្នូលកាន់តែសំខាន់សម្រាប់ការសម្រេចបំណងអភិវឌ្ឍរបស់ខ្លួន។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្ត ហើយមានគោលបំណងលើកកម្ពស់ស្តង់ដា ពង្រឹងការត្រៀមខ្លួនចូលធ្វើការ និងណែនាំវិធីសាស្ត្រ “រៀនផង ធ្វើការផង” ដោយយកគំរូតាមប្រព័ន្ធសិស្សរបស់អូស្ត្រាលី។ មជ្ឃមណ្ឌលនេះ នឹងផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ១. ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី, ២. នវានុវត្តន៍ និងគម្រោងសាកល្បង, ៣. ការបំប្លែងឌីជីថលក្នុង TVET, ៤. ការសម្របសម្រួលគោលនយោបាយ និង ៥. ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិទ្យាស្ថានកម្ពុជានិងចិនសហការគ្នាដើម្បីអភិវឌ្ឍជំនាញយានយន្តថាមពលថ្មីនៅកម្ពុជា

កិច្ចព្រមព្រៀងត្រីភាគីនេះផ្តោតលើការកសាងសមត្ថភាពធនធានមនុ […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ក្រសួងអប់រំប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងថ្មីនៃសាលារៀន AUPP ជាផ្លូវការ

ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន សាទរចំពោះអគារថ្មីនេះថា […]

វិទ្យាស្ថាន ITI និងក្រុមហ៊ុនជប៉ុន រួមគ្នាជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសលើជំនាញមេកានិចរថយន្ត

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូ […]

Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស […]

កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occup […]