រដ្ឋាភិបាលប្រកាសបង្កើតកំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំងជាផ្លូវការ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើតកំពង់ផែពហុបំណងនិងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំងជាផ្លូវការ ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទៅ១៦ ខែមីនា ឆ្នាំ២០២៦។

កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំងនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំងមាន២ផ្នែក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងមួយផ្នែកទៀតជាកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ទ័រថេសិន ឯ.ក។

កំពង់ផែពហុបំណងនិងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំង មានសមត្ថភាព ផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់ប្រមាណ ២ លានតោនក្នុងមួយឆ្នាំ។ កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំង មានជាអាទិ៍ អគារ រដ្ឋបាល អគារត្រួតពិនិត្យទំនិញ អគារស្នាក់នៅ អាហារដ្ឋាន រោងម៉ាស៊ីនភ្លើងនិងរោងជាង ទីលានទំនិញរាយ ទីលានស្តុកកុងតឺន័រ ឃ្លាំងស្តុកទំនិញ ជញ្ជីងថ្លឹងរថយន្ត ហើយទើបរិវេណដីគោកទាំងមូលមានរបងព័ទ្ធជុំវិញ ច្រកចូលចេញ មានបំពាក់ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព បង្គោលភ្លើងបំភ្លឺ និងប្រព័ន្ធវិទ្យុទាក់ទង។

ការអភិវឌ្ឍន៍ដ៏សំខាន់នេះគឺជាផ្នែកមួយនៃផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣។ ជាមួយនឹងសមត្ថភាពផ្ទេរផ្ទុកទំនិញប្រមាណ ២ លានតោនក្នុងមួយឆ្នាំ គម្រោងនេះមានគោលដៅជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវគោក។ គម្រោងនេះត្រូវបានបែងចែកជាពីរផ្នែក ដោយរួមមានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងផ្នែកខ្លះជាកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ទ័រថេសិន ឯ.ក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

សាកលវិទ្យាល័យ Tohoku នៃប្រទេសជប៉ុន សិក្សាស្រាវជ្រាវលើការអភិវឌ្ឍប្រព័ន្ធព័ស្តុភារកម្ម និងរបៀងសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វ៉ាស៊ឹម សុរិយា ទទួលជួបគណៈប្រតិភូជប៉ុន ដឹកនាំដោយ […]