ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ មានតម្រូវការទុនវិនិយោគប្រមាណ ៣៦,៦ប៊ីលានដុល្លារអាមេរិក។ នេះយោងតាមប្រតិភូកម្ពុជាថ្លែងក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវដែលបានរៀបចំឡើងដោយ Export–Import Bank of China និងជាព្រឹត្តិការណ៍អមផ្លូវការនៃសន្និសីទប្រចាំឆ្នាំស្តីពី Financial Street Forum ឆ្នាំ២០២៦ នាប្រទេសចិន កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងឱ្យប្រតិភូកម្ពុជា បានថ្លែងអំណរគុណចំពោះ Export–Import Bank of China ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសហប្រតិបត្តិការដែលមានទំហំទឹកប្រាក់ជិត ១ប៊ីលានដុល្លារអាម៉េរិក សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុង Xiamen ខេត្ត Fujian។

ឯកឧត្តមថា គម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ នឹងក្លាយជាកម្លាំងចលករក្នុងការផ្លាស់ប្តូរមុខមាត់ប្រព័ន្ធភស្តុភារកម្មជាតិ ដោយរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធធនធានទឹក បង្កើនផលវារីវប្បកម្ម និងបង្កើតទៅជាច្រករបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការឈានឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

តាមរយៈវេទិកាខាងលើ ឯកឧត្តម ក៏បានបានអញ្ជើញវិនិយោគិនអន្តរជាតិដែលមានវត្តមាននាឱកាសនេះធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងចាប់យកកាលានុវត្តភាពវិនិយោគនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមអនុវត្តគម្រោងដូចមានពិពណ៌នាក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងអាទិភាពចំនួន១៧៤គម្រោង ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ៣៦,៦ប៊ីលានដុល្លារអាមេរិក៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

សាកលវិទ្យាល័យ Tohoku នៃប្រទេសជប៉ុន សិក្សាស្រាវជ្រាវលើការអភិវឌ្ឍប្រព័ន្ធព័ស្តុភារកម្ម និងរបៀងសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វ៉ាស៊ឹម សុរិយា ទទួលជួបគណៈប្រតិភូជប៉ុន ដឹកនាំដោយ […]

កម្ពុជា-ជប៉ុន បានឯកភាពអនុម័តផែនការមេដឹកជញ្ជូនទីក្រុងភ្នំពេញ ឆ្នាំ២០៥០ (PPUTMP 2050)

​រដ្ឋបាលរាជធានីភ្នំពេញ (PPCA) និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-ចិន ចុះ MoU ប្តូរបទពិសោធន៍ក្នុងវិស័យដឹកជញ្ជូន ព័ស្តុភារកម្ម និងការងារពិសោធន៍សំណង់

ក្រសួងសាធារណការកម្ពុជានិងក្រសួងដឹកជញ្ជូនចិន ចុះអនុស្សរណ […]