មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តម្លៃ៦៦លានដុល្លារ សាងសង់សម្រេចជិត ៥៣%

វឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោម​គម្រោង​ហិរញ្ញ​ប្បទាន​សម្បទាន​បស់សាធារណរដ្ឋកូរ៉េ បច្ចុប្បន្នសម្រេចបានលទ្ធផលជិត ៥៣% នេះពើយោងតាមដំណើរចុះពិនិត្យដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាខា​ទី​ ៣​ កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាព នៃការងារសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យនេះ អនុវត្តបានលឿនជាងកាលវិភាគកំណត់ និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យពង្រឹងបន្ថែមលើ​គុណភាព​ ក៏​ដូចជា​គោលការណ៍​សុវត្ថិភាព​នានា​ឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ដែរថា មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានលទ្ធផល ៥២,៥៤% លឿនជាងផែនការកំណត់ ៤% នៃផែនការគម្រោងសាងសង់។

ក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវសង់ឡើងនៅលើផ្ទៃ​ដីស​រុបជាង ២ម៉ឺនម៉ែត្រការ៉េ  ក្នុងនោះ ដីសាងសង់អគារមានទំហំជិត ៥ពាន់ម៉ែត្រការ៉េ មានកម្ពស់៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដី ដោយប្រើពេល២៨ខែក្នុងការសាងសង់ជាមួយនឹងកញ្ចប់ថវិកាប្រមាណ ៦៦លានដុល្លារអាម៉េរិក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]