កម្ពុជា-ចិន ប្តេជ្ញារួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ឆ្លាតវៃ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនចិន HEILONGJIANG PROVINCE MAIKU INFORMATION បានប្តេជ្ញារួមគ្នា ជំរុញឌីជីថលលូបនីយកម្មក្នុងវិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism Development) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ។

ការប្តេជ្ញារវាងភាគីទាំងពីរ បានធ្វើឡើងតាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD.។

អនុស្សរណៈនៃការយោគយល់នេះ គឺផ្តោតសំខាន់លើការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍប្រព័ន្ធថ្នាលឌីជីថលសម្រាប់ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជួយគាំទ្រអភិវឌ្ឍ Smart Tourism Cambodia Ecosystem ការបង្កើត និងគ្រប់គ្រង Tourism Satellite Accounts,​​ Tourism Data Platform ព្រមទាំង Smart Tourism Dashboard សម្រាប់តាមដានប្រតិបត្តិការ និងសកម្មភាពទេសចរណ៍ប្រចាំថ្ងៃ ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រើប្រាស់ និងបម្រើការងារនៅក្រសួងទេសចរណ៍។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំ២០២៥ កម្ពុជារកចំណូលបានពីការលក់សំបុត្រទេសចរណ៍ចូលទស្សនារមណីយដ្ឋានអង្គរល្បីៗ ដោយទទួលបានជាង ២៧លានដុល្លារ។ ទន្ទឹមនឹងការកើនឡើងនេះ កម្ពុជាក៏ទើបទទួលបានចំនួនអ្នកដំណើរជាង ៣,៤ លាននាក់  តាមអាកាសយានដ្ឋានអន្តរជាតិធំៗទាំងបី ដែលនេះជាការបញ្ជាក់ពីភាពទាក់ទាញដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជាដែលជាគោលដៅទេសចរណ៍ដ៏សំខាន់នៅលើពិភពលោក៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]