ការរលំបាក់ផ្លូវថ្មើរជើងក្នុងអគារផ្សារភាគហ៊ុនឥណ្ឌូនេស៊ី

ការរលំបាក់នៃស្ពានថ្មើរជើង (mezzanine walkway) នៅក្នុងអគារផ្សារភាគហ៊ុនហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបានធ្វើឲ្យមនុស្សជាង ៧៥នាក់ រងរបួស កាលពីខែមករា បើទៅជាមិនមានសេចក្តីរាយការណ៍ពីករណីស្លាប់បាត់បង់ជីវិតក៏ដោយ។

អគារផ្សារភាគហ៊ុននេះត្រូវបានសាងសង់ឡើងនៅចុងទសវត្សឆ្នាំ ១៩៩០ ដែលវាជាផ្នែកមួយនៃបណ្តុំប៉មអគារពីរ ហើយឧប្បត្តិហេតុនេះបណ្តាលឲ្យមានការជម្លៀសមនុស្សជាបន្ទាន់ចេញពីអគារដោយភ័យខ្លាចថាមានការបំផ្ទុះគ្រាប់បែក។ មូលហេតុនេះត្រូវបានច្រានចោលដោយអាជ្ញាធរ ហើយភាគច្រើននៃជនរងគ្រោះគឺជានិស្សិតសាកលវិទ្យាល័យក្នុងតំបន់នោះ។

យ៉ាងណាក៏ដោយ គេនៅមិនដឹងច្បាស់ភ្លាមៗចំពោះមូលហេតុនៃឧប្បត្តិហេតុនៅអគារក្នុងសង្កាត់ Sudirman ដែលធ្លាប់ជាគោលដៅរបស់ក្រុមភេរវជននៅឆ្នាំ២០០០នេះនៅឡើយទេ។

លោក Iswandi Imran អ្នកជំនាញផ្នែកសំណង់បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា “ការខូចរិចរិលនៃសម្ភារអាចជាមូលហេតុនៃការបាក់រលំ។ វាអាចជាសំណឹកឬក៏អ្វីដែលធ្វើឲ្យខូចរិចរិលភាពរឹងមាំនៃរចនាសម្ព័ន្ធអគារបន្តិចម្តងៗ រហូតមិនអាចទ្រាំទ្រនឹងទម្ងន់ទៀតបាន។ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវការការស៊ើបអង្កេតបន្ត។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]