ការស្វែងរកគុណភាពនៅក្នុងពិភពនៃបំពង់ទុយោអាចបត់បែនបានធ្វើឲ្យច្បាស់លាស់ពីគុណភាព

អ្នកប្រហែលជាមិនដែលបានទៅទីក្រុង Yuyao តំបន់ Cixi នៅខេត្ត Zhejiang ប្រទេសចិន។

តំបន់នេះមានជំនាញខាងផលិតកម្មបំពង់ទុយោអាចបត់បែនបាន បំពង់ទុយោលោហៈធាតុ បំពង់ទុយោផ្កាឈូក។ នៅពេលដែលអ្នកទៅទីនោះជាលើកដំបូង អ្នកគិតថាវាជារោងចក្រធំមួយព្រោះថាផលិតផលទាំងនេះគឺមាននៅគ្រប់ទីកន្លែង។

យើងបានផលិតបំពង់ទុយោអាចបត់បែនដែលអាចជឿទុកចិត្តបាន និងមានគុណភាពខ្ពស់ជាច្រើនឆ្នាំ និងនាំចេញទៅកាន់ជុំវិញពិភពលោក។ យើងទទួលបានបទពិសោធពិសេសនៅក្នុងផ្នែកនេះ និងចង់ផ្តល់ដំបូន្មានមួយចំនួនដល់អ្នកឲ្យទទួលបានចំណេះដឹងក្នុងផ្នែកនេះដែរ។

តើអ្នកពិនិត្យមើលបំពង់ទុយោអាចបត់បែនបាន និងទទួលបានព័ត៌មានជាអតិបរមាដោយរបៀបណាពីអ្នកផលិតតាំងពីដំបូង ដើម្បីឲ្យមានភាពច្បាស់លាស់អំពីគុណភាព និងតម្លៃនៃបំពង់ទុយោ?

ជាដំបូង អ្នកគួរដឹងពីសមាសសធាតុសំខាន់នៃបំពង់អាចបត់បែនបានធម្មតាដូចជាការប្រៀបធៀបលក្ខណៈពិសេសរបស់បំពង់ទុយោ និងគ្រឿងបន្លាស់ ៖

 nut / insert

 nipple

 បំពង់ទុយោជ័រ

 ដែកសរសៃ

 Steel sleeve

អ្នកផលិតជាច្រើនចង់រកប្រាក់ឲ្យបានច្រើនលើការបញ្ជាទិញមួយ ហើយពេលខ្លះប្រើប្រាស់របៀបនៃការផលិតដោយដៃ ឬការទិញវត្ថុធាតុដើមតម្លៃថោកបំផុត ហើយបញ្ឆោតអតិថិជនដោយលើកឡើងថាជាផលិតផលដែលមានគុណភាពខ្ពស់។

បើតាមស្តង់ដារផលិតផលដែលមានគុណភាពខ្ពស់ បំពង់ទុយោអាចបត់បែនគួរតែត្រូវបានធ្វើឡើងដោយមាន ៖

• ដែកថែបធន់នឹងភាពច្រែះ 304

• ទង់ដែងលាបនីកែល 57

• បំពង់ទុយោជ័រធន់នឹងការបាក់បែក 25% EPDM

• បំពង់ទុយោធន់សម្ពាធអតិបរមា -165bar

• សីតុណ្ហភាពធ្វើការងារអតិបរមា (+5 ̊C) – (+95 ̊C)

• រយៈពេលអាចប្រើបាន -១០ ឆ្នាំ។

បំពង់ទុយោអាចបត់បែនបានប្រភេទនេះ គឺជាផលិតផលដែលមានគុណភាពខ្ពស់មួយ ប៉ុន្តែតម្លៃគឺខ្ពស់បន្តិចដែលនេះគឺមិនសមស្របសម្រាប់ទីផ្សារទាំងអស់នោះទេ។ ដូច្នេះអ្នកត្រូវស្វែងរកការរួមបញ្ចូលគ្នាដែលល្អបំផុតនៃសមាសភាគឲ្យស្របទៅតាមតម្រូវការទីផ្សាររបស់អ្នក។

បំពង់ទុយោ ៖

បំពង់ទុយោដែលល្អមានភាពបត់បែនច្រើន មិនឡើងក្រមរក្រៀមបន្ទាប់ពីប្រើយូរ និងមិនស្អុយរលួយ។

បំពង់ទុយោដែលមានគុណភាពទាបត្រូវបានផលិតឡើងពីល្បាយដែលមានភាគរយ EPDMទាប ហើយអាចត្រូវបានរកឃើញយ៉ាងងាយស្រួលដោយកង្វះនៃភាពបត់បែន ពណ៌សទទេ និងចាប់ផ្តើមឡើងក្រមរក្រៀមបន្ទាប់ពីប្រើប្រាស់។

Nipple (ស្ពឺក្បាលទំពក់ទុយោ) ៖

Nipple ល្អគឺជាផ្នែកសំខាន់បំផុតមួយនៃបំពង់អាចបត់បែនបានដែលល្អ។ គុណភាពរបស់វាអាស្រ័យទៅលើសម្ភារយកមកប្រើ និងការសាងសង់។ Nipple ដែលមានគុណភាពមិនល្អគឺស្រាលជាង និងអាចខូចយ៉ាងងាយពេលស្ថិតក្រោមសម្ពាធ។

ជាធម្មតា Nipple ដែលល្អមានទម្ងន់ប្រហែល ៧,៤ ក្រាម និងត្រូវបានធ្វើឡើងដោយទង់ដែង 57។ អ្នកផលិតជាច្រើនប្រើ Nipple ប្លាស្ទិច ប៉ុន្តែលាបពណ៌ដូចទង់ដែង ដូច្នេះវាមានការលំបាកខ្លាំងដើម្បីញែកពីភាពខុសគ្នា ដែលសម្ភារត្រូវបានប្រើនៅក្នុងបំពង់អាចបត់បែនបាន។

ដូច្នេះមិនគួរមើលលើតែបំពង់ទុយោមួយដោយមិនដកចេញនូវ Nipple នោះទេ។

មានអ្នកផ្គត់ផ្គង់ជាច្រើនដែលផលិត Nipple ដែកថែបមានដងខ្លួនតែមួយសម្រាប់បំពង់អាចបត់បែនបាន។

គុណសម្បត្តិចម្បងនៃ Nipple ប្រភេទនេះ គឺមិនមានផ្នែកពីរដូច Nipple ទង់ដែងធម្មតានោះទេ។ ផ្ទុយទៅវិញវាជា Nipple ដែលមានរាងពេញលេញ ដូច្នេះវាអាចបំបែកខ្លួនវាពេលប្រើប្រាស់សម្ពាធទឹកខ្ពស់។

សូមយកចិត្តទុកដាក់ និងសូមកុំបង្កើតកំហុសក្នុងការជ្រើសរើសព្រោះថា Nipple អាលុយមីញ៉ូម និង Nipple ដែកថែប គឺមានលក្ខណៈដូចគ្នាមើលពីខាងក្រៅ ហើយវាមិនមែនជាការងាយស្រួលនោះទេដើម្បីយល់ពីភាពខុសគ្នារវាងផលិតផលទាំងពីរដោយគ្រាន់តែសម្លឹងមើលពីក្រៅ។ អ្នកគួរតែយក Nipple ពីបំពង់ទុយោ រួចសង្កត់វាដោយប្រើឧបករណ៍មួយចំនួន ហើយព្យាយាមបំបែកវា។ បន្ទាប់ពីធ្វើដូចនេះអ្នកនឹងអាចឃើញយ៉ាងប្រាកដនូវវត្ថុធាតុពិតប្រាកដដែលយកមកប្រើ។

Nut / Insert (ក្បាលខ្ចៅ) ៖

Nut / Insert ដែលល្អមានផ្នែកខាងដែលធំទូលាយដើម្បីឲ្យយើងអាចមួលដោតចូលកាន់តែជ្រៅ ដូច្នេះគ្រាប់ខ្ចៅនឹងណែនតឹងហើយនឹងមិនបាក់បែក។ ចំពោះគ្រាប់ខ្ចៅមានគុណភាពទាបវិញមានផ្នែកខាងស្តើង និងអាចបាក់បែក។

គ្រាប់ខ្ចៅអាចផលិតឡើងពីទង់ដែង ដែកថែប ប្លាស្ទិច ដែក ជាដើម។

គ្រាប់ខ្ចៅដែលថ្លៃ និងល្អបំផុតផលិតឡើងពីទង់ដែង និង SS 304។ វត្ថុធាតុទាំងនេះការពារផលិតផលពីភាពកាត់ស៊ី និងអាចប្រើបានរយៈពេលយូរ។

ពេលខ្លះអ្នកផលិតប្រើគ្រាប់ខ្ចៅដែក ប៉ុន្តែលាបលោហធាតុភ្លឺ (ក្រូម) ខាងក្រៅធ្វើឲ្យផលិតផលមានភាពភ្លឺចាំង។

ឥឡូវនេះអ្នកអាចវិភាគបំពង់អាចបត់បែនបានដោយខ្លួនឯង និងមានភាពប្រាកដពីគុណភាពរបស់ផលិតផល។ សូមសំណាងល្អនៅក្នុង Cixi!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]