ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ វៀតណាមវ៉ាដាច់ចិន ក្លាយជាអ្នកវិនិយោគលំដាប់លេខ១នៅកម្ពុជា

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីសាធារណរដ្ឋសង្គមនិយមវៀតណាមបានជាប់លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១,០៨ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។ យ៉ាងណាក៏ដោយ សាធារណរដ្ឋប្រជាមានិតចិនបានជាប់នៅលំដាប់លេខរៀងទី២ ដែលមានទុនវិនិយោគ ២៤,២៦ភាគរយ, និងតាមពីក្រោយដោយកម្ពុជា មានទុនវិនិយោគ ១៤,៤៩ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងប្រភពខាងលើ ក៏បានរំលេចនូវគម្រោងវិនិយោគចំនួន៤៣ មានទុនសរុបចំនួន ៩៤០លានដុល្លារ ត្រូវបានអុនម័តក្នុងរយៈពេលតែ១ខែវិច្ឆិកា ឆ្នាំ២០២៤នេះផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ មានគម្រោងវិនិយោគថ្មីចំនួន ៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង អាចបង្កើតការបានប្រមាណ ៣៩ពាន់កន្លែង។

ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិកានេះរួមមាន៖

ក_ក្នុងតំបន់សេដ្ឋកិច្ចពិសេស

១_គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) មានទីតាំងសិ្ថតនៅរាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស ដោយគ្រោងចំណាយទុនវិនិយោគ ៤៨០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០០៤កន្លែង។

២_គម្រោងវិនិយោគសង់សណ្ឋាគារផ្កាយ៥ ចំនួន ៣០០បន្ទប់ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ខេត្តស្វាយរៀង ដែលមានទុនវិនិយោគសរុប ៧០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨២២កន្លែង។

៣_គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទុនវិនយោគសរុប ៣៩លានដុល្លារ និងអាចបង្កើតការងារបាន ១១៥កន្លែង។

៤_គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអដើមណូអែល, ពូកខ្យល់ និងគ្រឿងសង្ហារិម មានទីតាំងស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៣៥លានដុលារ និងបង្កើតការងារបាន ១៩៣០កន្លែង។

ខ_ក្រៅតំបន់សេដ្ឋកិច្ចពិសេស

១_គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានទីតាំងស្ថិតនៅភូមិត្រពាំងគោ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគ ៥០,៥០លានដុល្លារ និងបង្កើតការបាន ២០៣កន្លែង។

២_គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតផលគ្រឿងបន្ទាប់បន្សំបន្ទះសូឡា មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគសរុប ៣០លានដុល្លារ និងអាចបង្កើតការងារបាន ១៦០កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]

រដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្ […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]