ក្រុមហ៊ុនផលិតកង់រថយន្តនៅស្វាយរៀង គ្រោងវិនិយោគ $១១០លានបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកំពត

ក្រុមហ៊ុនផលិតកង់រថយន្តរបស់ប្រទេសចិន Sailun ដែលកំពុងវិនិយោគផលិតកង់រថយន្តនៅខេត្តស្វាយរៀង បានប្រកាសកាលពីថ្ងៃទី៣០ ខែតុលា ថា​ក្រុមហ៊ុនមានគម្រោងបង្កើតសួនឧស្សាហកម្មនៅប្រទេសកម្ពុជា ដោយមានឈ្មោះថា គម្រោងតំបន់សេដ្ឋកិច្ចពិសេសកំពត។​ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tyrepress ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា។​

ប្រភពដដែលបានស្រង់ព័ត៌មានរបស់ក្រុមហ៊ុនចុះផ្សាយថា ក្រុមហ៊ុន Sailun កំពុងរៀបចំបង្កើតក្រុមហ៊ុនមេមួយ ឈ្មោះថា Kampot Bay Investment Co., Ltd ដែលទទួលខុសត្រូវលើការអនុវត្តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពតរបស់ខ្លួន​។​

បើតាមប្រភពខាងលើបានឱ្យដឹងទៀតថា ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគប្រមាណ ១១០លានដុល្លារ ដើម្បីបង្តើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។​

គួររំលឹកថា កន្លងមកក្រុមហ៊ុនផលិតកង់រថយន្ត Sailun Group បានបន្ថែមទុនវិនិយោគប្រមាណ ២៦៨លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតកង់រថយន្តដឹកទំនិញថ្មីមួយ បន្ថែមពីលើរោងចក្រផលិតកង់រថយន្តធម្មតាដែលមានស្រាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង។ (អានបន្ថែម)

ជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុន Sailun Group ជាក្រុមហ៊ុនដែលបានបង្កើតរោងចក្រផលិតកង់រថយន្តដំបូងគេនៅកម្ពុជា ដោយការសាងសង់រោងចក្រចំណាយពេល ២ ឆ្នាំ និងបានដាក់ដំណើរការផលិតកម្ម កាលពីចុងឆ្នាំ២០២១។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]