ក្រុមហ៊ុនអឺរ៉ុបដ៏ល្បីផ្នែកដឹកជញ្ជូន ចាប់អារម្មណ៍វិនិយោគលើវិស័យដឹកជញ្ជូនតាមកំពង់ផែ និងភស្តុភារកម្មនៅកម្ពុជា

ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបារាំងដ៏ធំលំដាប់ទី៣លើពិភពលោក ផ្នែកដឹកជញ្ជូនកុងតឺន័រ បានបង្ហាញពីចំណាប់អារម្មណ៍លើគម្រោងវិនិយោគធំៗចំនួន២ សម្រាប់​វិស័យដឹកជញ្ជូនតាមកំពង់ផែ និងភស្តុភារកម្មនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយ អ្នកនាង Esra BORA នាយិកាគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា/វៀតណាម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនបានសង្កត់ធ្ងន់លើគម្រោងធំៗចំនួន២ គឺ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងខេត្តកំពត និងគម្រោងអភិវឌ្ឍន៍មជ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយរំពឹងថានឹងទទួលបានព័ត៌មានលម្អិតអំពីគម្រោងជាបន្តបន្ទាប់ ដើម្បីបានជាធាតុចូលក្នុងការសិក្សាឱ្យបានកាន់តែស៊ីជម្រៅ មុននឹងឈានទៅរកកិច្ចសហការណាមួយនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី បានយកឱកាសនេះចង្អុលបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដោយបានជម្រាបជូនអំពីគម្រោងសំខាន់ធំៗជាច្រើន ជាពិសេសគឺ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត មាន១៧៤គម្រោង និងត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]