ក្លោងទ្វារឆ្នេរសមុទ្រដែលឧបត្ថម្ភដោយសមាគមអ្នកសាងសង់កម្ពុជាត្រូវបានបើកសម្ពោធ

បន្ទាប់ពីរយៈពេលបីខែនៃការសាងសង់ ក្លោងទ្វារឆ្នេរសមុទ្រចំនួនពីរដែលផ្តល់ថវិកាដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ត្រូវបានសម្ពោធនៅក្រុងព្រះសីហនុក្នុងអំឡុងពេលពិធីបុណ្យសមុទ្រកម្ពុជាលើកទី ៥។

ក្លោងទ្វារឆ្នេរសមុទ្រនេះមានទីតាំងស្ថិតនៅឆ្នេរឯករាជ្យ ហើយការរចនានៃក្លោងទ្វារទាំងពីរនេះមានរួមបញ្ចូលនូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរ ដោយមានផ្លូវសម្រាប់អ្នកថ្មើរជើង សួនច្បារវាលស្មៅ អំពូលភ្លើងបំភ្លឺ និងរបង។ ក្លោងទ្វារនេះត្រូវបានរចនាឡើងជាពិសេស ដើម្បីការទាក់ទាញចូលទៅកាន់ឆ្នេរសមុទ្រ និងភាពងាយស្រួល។

ក្លោងទ្វារនេះត្រូវបានសម្ពោធនៅថ្ងៃទី ២៣ ខែធ្នូ ដោយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ហើយក្លោងទ្វារនេះបានផ្លាស់ប្តូរទាំងស្រុងពីឆ្នេរដែលពីមុនមានហេដ្ឋារចនាសម្ព័ន្ធមិនសូវល្អ និងមានភ្ញៀវទេសចរណ៍តិចតួច ឲ្យក្លាយជាឆ្នេរដែលមានការទាក់ទាញនៅក្នុងខេត្ត។

បន្ទាប់ពីមានការតែងតាំងឯកឧត្តម ជា សុផារ៉ា ជាប្រធានថ្មីនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ឯកឧត្តមបានដាក់ចេញនូវកម្មវិធីរបស់រដ្ឋាភិបាលដើម្បីធ្វើការអភិវឌ្ឍ និងសម្អាតឆ្នេរសមុទ្រកម្ពុជា។ កម្មវិធីនេះបានចាប់ផ្តើមនៅក្នុងក្រុងព្រះសីហនុ មុនពេលបន្តទៅកាន់ខេត្តកែប កំពត និងកោះកុង។

ដោយចាប់ផ្តើមចេញពីខេត្តព្រះសីហនុ កម្មវិធីនេះនឹងកសាងក្លោងទ្វារចូលសម្រាប់ឆ្នេរទាំង ១៦ របស់ខេត្តនេះ បន្ទាប់ពីដកចេញនូវទ្រព្យសម្បត្តិកម្មសិទ្ធិឯកជនពីឆ្នេរទាំងអស់។ គម្រោងនេះបានចាប់ផ្តើមជាមួយនឹងក្លោងទ្វារចំនួន ៨ នៅឆ្នេរអូរឈើទាល ក្លោងទ្វារ ៤ នៅឆ្នេរឯករាជ្យ ក្លោងទ្វារ ៧ នៅឆ្នេរអូរត្រេះ និងក្លោងទ្វារជាច្រើនទៀតនៅឆ្នេរសមុទ្រផ្សេងទៀត។

ក្នុងរយៈពេលខ្លីបន្ទាប់ពីការប្រកាសនូវកម្មវិធីកែលម្អសោភ័ណភាពឆ្នេរនេះ ប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានស្នើពីការចូលរួមចំណែករបស់សមាគមក្នុងការសាងសង់ក្លោងទ្វារចំនួន ២ នៅឆ្នេរឯករាជ្យ នៅក្នុងកិច្ចជំនួបជាមួយរដ្ឋមន្ត្រីនៅថ្ងៃទី ២៣ ខែមិថុនា។

គណៈកម្មាធិការបានដាក់ចេញនូវការប្រកួតប្រជែងរចនាម៉ូដក្លោងទ្វារជាសាធារណៈ ដើម្បីជ្រើសរើសយកការរចនាម៉ូដដែលល្អបំផុត។ រដ្ឋាភិបាលក៏កំពុងស្វែងរកម្ចាស់ជំនួយផងដែរដើម្បីសាងសង់ក្លោងទ្វារបន្ថែមទៀត។ ការសាងសង់ក្លោងទ្វារនៅឆ្នេរដែលនៅសេសសល់គ្រោងនឹងចាប់ផ្តើមបន្ទាប់ពីពិធីបុណ្យសមុទ្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា

ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (A […]

អាជ្ញាធរទឹកក្រុង Freeland ប្រើប្រាស់ Digital Twin ដើម្បីកាត់បន្ថយការបាត់បង់ទឹក

អាជ្ញាធរទឹកក្រុង Freeland (FMA) ក្នុងរដ្ឋ Pennsylvania […]

រដ្ឋាភិបាលពិនិត្យលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំមួយក្នុងខេត្តស្វាយរៀង

កិច្ចប្រជុំយន្តការច្រកចេញចូលតែមួយ (Single Window) លើកទី […]