ខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរខេត្តកំពង់ធំ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងនូវគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ។

ពិធីប្រកាសនេះ​ ត្រូវបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣.០០០ នាក់។

ការប្រកាសនេះ ជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់​ធំ។

ថ្លែងក្នុងពិធីប្រកាសខាងលើ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានស្នើសុំឱ្យគណៈកម្មាធិការជួយដឹកនាំសម្របសម្រួល ក្នុងគោលដៅគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្ត ឱ្យអនុវត្តគោលការណ៍អនាម័យស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្ត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើមនេះ គឺជាការការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផង។”

សម្រាប់គម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ​មូលដ្ឋាន និងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះបណ្តាល និងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារ។

បើតាមឯកឧត្តម នួន ផារ័ត្ន បានឱ្យដឹងបន្ថែមថា ខេត្តកំពង់ធំមានមូលដ្ឋានសេដ្ឋកិច្ចចម្បងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ហើយអាចទទួលអត្ថប្រយោជន៍ពីការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារតាមដងផ្លូវ ព្រោះជាតំបន់ឈប់សំចតដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើររវាងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំចំនួន ៧០.៧៧០ ដោយខេត្តកំពង់ធំឈរនៅចំណាត់ថ្នាក់ទី៨។

គម្រោងសាកល្បងនេះគឺជាជំហានសំខាន់មួយឆ្ពោះទៅរកការបង្កើតបទពិសោធន៍ទទួលទានអាហារប្រកបដោយសុវត្ថិភាព និងស្អាតជាងមុនសម្រាប់អ្នករស់នៅ និងអ្នកទស្សនា ដោយធានាថាខេត្តកំពង់ធំនៅតែជាមជ្ឈមណ្ឌលរស់រវើកសម្រាប់អ្នកចូលចិត្តអាហារតាមចិញ្ចើមផ្លូវ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ពាន់នាក់

ក្នុងត្រីមាសទី១ ពោលចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]