ចិនដាក់ទណ្ឌកម្មលើមនុស្ស ៣១នាក់ ដែលទទួលខុសត្រូវចំពោះការស្លាប់មនុស្ស ៧៣នាក់

រដ្ឋាភិបាលចិនបានចេញវិធានការបង្ខំលើមនុស្ស ៣១នាក់ ដែលត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់នៅការដ្ឋានសំណង់មួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស ៧៣នាក់។

ការស្លាប់នេះបណ្តាលមកពីការដួលរលំនៃប៉ម Cooling Tower មួយនៅឯរោងចក្រអគ្គិសនីកំពុងសាងសង់នៅភាគខាងត្បូងនៃប្រទេសចិន។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា កម្មករពីរនាក់បន្ថែមទៀតបានរងរបួស ហើយថ្លៃខូចខាតនៃគ្រោះថ្នាក់នេះត្រូវបានប៉ាន់ប្រមាណថាប្រហែល ១៥.៦លានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរក៏បានលើកឡើងដែរថា របាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបានសន្និដ្ឋានគ្រោះថ្នាក់នេះបណ្តាលមកពីបញ្ហាមួយចំនួនដូចជា ការត្រួតពិនិត្យមិនល្អ និងការមិនអាចបំពេញតាមកាតព្វកិច្ចទទួលខុសត្រូវលើសុវត្ថិភាពការងាររបស់ក្រុមហ៊ុនសាងសង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]