ចិនបោះទុន ៥០០លានដុល្លារ សង់ខ្សែកាបក្រោមសមុទ្រវែងបំផុតលើលោក ដើម្បីប្រជែងនិងអាមេរិក

ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​គ្រប់គ្រងដោយ​រដ្ឋ​បាល​ប្រទេស​ចិន បានបោះទុនវិនិយោគចំនួន ៥០០លានដុល្លារ លើគម្រោងកសាង​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រវែងបំផុតលើពិភពលោក ដែល​ត​ភ្ជាប់​តំបន់​អាស៊ី មជ្ឈិមបូព៌ា និង​អឺរ៉ុប ដើម្បី​ប្រជែង​និង​គម្រោង​ស្រ​ដៀង​គ្នា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។

នេះ​បើ​យោង​តាមប្រភពពី​បុគ្គល​៤​នាក់ ដែល​ពាក់ព័ន្ធ​និង​កិច្ចព្រមព្រៀង​នេះ បាន​បង្ហើប​ប្រាប់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា គម្រោង​នេះ​គឺជា​សញ្ញា​បញ្ជាក់​ថា សង្គ្រាម​បច្ចេកវិទ្យា​​ដ៏​ក្ដៅ​គគុក​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន បាននិងកំពុងរីករាល​ដាល​កាន់​តែ​ខ្លាំង​លើ​បណ្ដាញ​ផ្ដល់​សេវា​អ៊ីនធឺណិត​។

ក្រុមហ៊ុន​​ធំៗ​ចំនួន​៣​របស់​ចិន រួមមាន ​សាជីវកម្ម​ទូរគមនាគមន៍​ចិន ក្រុមហ៊ុន China Mobile Limited និង ក្រុមហ៊ុន China United Network Communications Group Co Ltd (China Unicom) បាននិងកំពុង​រៀបចំ​ផែនទី​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ដ៏​ទំនើប​បំផុត និង​វែង​បំផុត​របស់​ពិភពលោក​។

គម្រោងដ៏មហិមានេះត្រូវបានឱ្យឈ្មោះថាគម្រោង «អឺរ៉ុប-មជ្ឈិមបូព៌ា-អាស៊ី Europe-Middle East-Asia» ដោយ​ខ្សែ​ដែល​បាន​ស្នើ​ឡើង​នឹង​ត្រូវត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង​ទៅ​កាន់​កោះ​ហៃ​ណា​ន​របស់​ចិន មុន​ពេលតភ្ជាប់ទៅ​ប្រទេស​សិង្ហ​បុរី ប៉ា​គី​ស្ថាន អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​បារាំង​ ហើយការសាងសង់​បណ្ដាញ​ខ្សែ​កាប​នេះគ្រោង​ចំណាយទឹក​ប្រាក់​ប្រហែល ​៥០០​លាន​ដុល្លារ​ ​ ដើម្បី​បញ្ចប់​ជា​ស្ថាពរ។

គម្រោងនេះនឹង​ត្រូវ​បាន​សាង​សង់​ឡើង​ដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្សែកាបដ៏ល្បីល្បាញ HMN Technologies Co Ltd ដែលជាក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ខ្នាត​យក្ស​របស់​ចិន Huawei Technologies Co Ltd៕​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]