ចិនប្រកាសជួយពន្លឿនការកសាងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗពីរបន្ថែមទៀតនៅកម្ពុជា

ជាថ្មីម្តងទៀត ចិនបានប្រកាសជួយកម្ពុជាបង្កើតនូវគំនិតផ្តួចផ្តើមចំនួនពីរបន្ថែមទៀត រួមមាន “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយយកខេត្តព្រះសីហនុជាចំណុចកណ្តាល និង “ច្រករបៀងត្រី និងស្រូវ” នៅភាគយ័ព្យ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ថា រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការផ្តល់ជំនួយកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” ដោយផ្តល់តួនាទីពេញលេញដល់យន្តការ នៃកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្មចិន-កម្ពុជា។

លោកបានបន្តថា ខេត្តព្រះសីហនុ ដែលជាប៉ូលដ៏សំខាន់ និងកំពុងត្រូវបានកែប្រែឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុមុខងារគំរូ នឹងក្លាយជាចំណុចកណ្ដាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយពឹងផ្អែកលើគម្រោងផ្សេងៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ជាដើម។ (អានបន្ថែម)

ថ្មីៗនេះដែរ ភាគីចិនក៏ធ្លាប់បានប្រកាសនឹងផ្តល់ថវិកា៣០០លានយ័ន គាំទ្រការសាងសង់ផ្លូវដែកកម្ពុជា  ហើយទន្ទឹងរង់ចាំការសម្រេចបានដំបូងនៃការតភ្ជាប់ផ្លូវដែកនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។​ (អានបន្ថែម)

លោកលើកឡើងទៀតថា តាមរយៈគម្រោងនេះ ប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិនកាន់តែច្រើនមកបណ្តាក់ទុន នៅខេត្តភាគខាងលិច និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រផ្នែកដឹកជញ្ជូន ខ្សែកាបអគ្គិសនី ឃ្លាំង និងភស្តុភារ។

លោកឯកអគ្គរដ្ឋទូតចិនបានបន្តថា ប្រទេសចិននឹងជួយកម្ពុជាពន្លឿនការសម្រេចបាននូវទំនើបកម្មកសិកម្ម និងបង្កើនចំនួនកសិករ បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញកសិផលគុណភាពខ្ពស់បន្ថែមទៀតទៅប្រទេសចិន។ ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏ពិភាក្សាគ្នាអំពីការបង្កើត “ច្រករបៀងត្រី និងស្រូវ” ដែលផ្តោតលើការអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ីទំនើប ដោយសារប្រទេសកម្ពុជាសម្បូរធនធានកសិកម្ម ហើយកសិកម្មគឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ភូមិភាគពាយ័ព្យ និងតំបន់បឹងទន្លេសាប គឺ “ឃ្លាំងត្រី” ដ៏សំខាន់ក្នុងប្រទេសកម្ពុជា។ (អានបន្ថែម)

លោកបានបន្ថែមថា ខេត្ត Jiangsu របស់ប្រទេសចិន គឺជាទឹកដីនៃត្រី និងស្រូវរបស់ប្រទេសចិន វាមានបច្ចេកវិជ្ជាទំនើប និងបទពិសោធន៍ដ៏សម្បូរបែបក្នុងការអភិវឌ្ឍន៍កសិកម្មទំនើប។ ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងជំរុញការបង្កើតយន្តការសហប្រតិបត្តិការរវាងខេត្ត Jiangsu របស់ប្រទេសចិន និងក្រសួងកសិកម្មកម្ពុជាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ការសាងសង់ “ច្រករបៀងត្រី និងស្រូវ”៕

រូបភាពដោយ៖ FBទេសភាពខេត្តព្រះសីហនុ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]