ជនបរទេសដែលស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅអាចធ្វើបណ្ណទស្សនាអង្គរដោយឥតគិតថ្លៃ

ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យជនបរទេស ឬវិនិយោគិនដែលកំពុងស្នាក់នៅកម្ពុជា អាចធ្វើការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយឥតគិតថ្លៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ កញ្ញា ២០២២។

តាមប្រភពខាងលើបញ្ជាក់ថា ការចូលទស្សនាដោយឥតគិតថ្លៃនេះ គឺសំដៅដល់មន្រ្តីទូត, វិនិយោគិន, មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារ ដែលបានស្នាក់នៅជាមួយផងដែរ។

ដើម្បីធ្វើការស្នើសុំបណ្ណនេះបាន អ្នកស្នើសុំទាំងអស់ត្រូវបំពេញបែបបទតាមប្រព័ន្ធអនឡាញ (ឬ គេហទំព័ឬគ្រឹះស្ថានអង្គរ ឬ spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី៩ កញ្ញា ២០២២។ ម្យ៉ាងទៀត ក៏អាចមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលចាប់ពី២ឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤x៦ មួយសន្លឹក។

រដ្ឋាភិបាលកម្ពុជាដាក់ចេញគោលការណ៍នេះឡើង គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺចង់ជំរុញវិស័យទេសចរណ៍ក្រោយវិបិត្តកូវិដ១៩ ឱ្យ ងើបឡើងវិញឱ្យបានយ៉ាឆាប់រហ័សផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]