ដើមខែកុម្ភៈនេះ កម្ពុជាបានស្វាគមន៍ការវិនិយោគថ្មីចំនួន ១២គម្រោង តម្លៃ $១៣៥លាន

ដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានសំណើសុំការវិនិយោគថ្មីចំនួន ១២គម្រោង ក្រោមទុនវិនិយោគសុរបចំនួន ១៣៥លានដុល្លារ។ សំណើនេះត្រូវបានដាក់ជូនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យនិងពិភាក្សាក្នុង “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

តាមរយៈកិច្ចប្រជុំបានឱ្យដឹងថា គម្រោងវិនិយោគថ្មីៗទាំងនេះ មានចំនួន ១២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ, ដោយគេរំពឹងថា នឹងអាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។

ក្នុងចំណោមគម្រោងទាំង១២នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ដោយផ្តោតលើឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់)។

ជាការកត់សម្គាល់ គម្រោងទាំងអស់នេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។

គួររំលឹកថា កាលពីខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ១៧គម្រោង ក្រោមទុនវិនិយោគ ១៥០លានដុល្លារផងដែរ។ (អានបន្ថែម)

ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈគម្រោងវិនិយោគថ្មីៗឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការបង្កើតអនាគតសេដ្ឋកិច្ចដ៏រឹងមាំ និងនិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]