ត្រឹម៣ខែដំបូង នៃ​ឆ្នាំ២០២៥ កម្ពុជាស្រូបភ្ញៀវទេសចរអន្តរជាតិជិត ២លាននាក់ កើនឡើង១៦%

ក្នុង​ការ​ចាប់​ផ្តើម​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​នេះ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត ២លាន​នាក់​ក្នុង​ត្រីមាស​ទី១ នៃឆ្នាំ២០២៥ ពោលគឺ​មាន​ការ​កើន​ឡើង ១៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤។ ការកើនឡើងនេះត្រូវបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញយុទ្ធនាការទេសចរណ៍សម្រាប់រដូវបៃតង ដែលធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ភ្ញៀវទេសចរដែលសម្រុកមកកម្ពុជាទាំងនេះបានរួមចំណែកជាង ២៣លានដុល្លារ ដល់សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការទៅទស្សនាតំបន់វប្បធម៌សំខាន់ៗមួយចំនួនដូចជា ប្រាសាទអង្គរវត្ត, ប្រាសាទកោះកែរ,ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន, និងការជិះទូកកម្សាន្តដ៏គួរឱ្យទាក់ទាញ ដែលនេះជាការបង្កើននូវបទពិសោធន៍ដល់អ្នកទស្សនាបន្ថែមទៀត។ ទាំងអស់នេះបានបង្ហាញថាប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍វប្បធម៌ប៉ុណ្ណោះទេ តែវាជាបទពិសោធន៍ផ្សងព្រេងដែលអ្នកទេសចរជាច្រើនកំពុងស្វែងរក។(អានបន្ថែម)

ជាមួយគ្នានេះដែរ តាមរយៈរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញពីនិន្នាការវិជ្ជមានបន្ថែមទៀតថា៖ ក្នុងរយៈពេល ៤ខែ ចុងក្រោយនេះ ក៏មានការកើនឡើងនូវ​ជើងហោះហើរចេញ-ចូល​(ទ្វេទិស)​ឆ្លងកាត់ប្រទេសកម្ពុជាតាមរយៈ(អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) ​មានជាង ២.២ ម៉ឺនជើង ពោលគឺកើន​ឡើង ១៧​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៤។ ក្នុងនោះដែរ ឃើញថា ចំនួនអ្នក​ដំណើរ​ចេញ-ចូល(ទ្វេទិស) មានរហូតដល់ ២.៥២៥.២០៨នាក់ កើន​ឡើង​ ១៨​% និង​​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​សរុប​ ២២.៣៥០​​តោន កើន​ឡើង ៨%។

របាយការណ៍ដដែលបន្ថែមថា ប្រទេសចំនួន៦ ​(Top 6 countries) ​ក្នុងចំណោមប្រទេសទាំង ១២ ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល​កម្ពុជាច្រើនជាងគេ គឺ​​ប្រទេសថៃ ចិន​​ វៀតណាម ​សិង្ហបុរី ម៉ាឡេស៊ី និងប្រទេស​កូរ៉េ។ ដោយសារប្រទេសទាំងនេះនាំមុខគេលើជើងហោះហើរ និងចំនួនអ្នកដំណើរ កម្ពុជាត្រូវបានដាក់ជាគោលដៅទេសចរណ៍អន្តរជាតិដែលមិនគួរមើលរំលង ដើម្បីស្វែងរកបទពិសោធន៍វប្បធម៌ប្លែកៗ និងធម្មជាតិដ៏សម្បូរបែប។

ជាមួយនឹងស្ថិតិដ៏ជោគជ័យ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់វិស័យទេសចរណ៍ ឆ្នាំ២០២៥ កំពុងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការពង្រឹងចំណងមិត្តភាពឆ្លងទ្វីប៖ កម្ពុជា និងគុយបា ត្រៀមចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍

ភាពជាដៃគូយុទ្ធសាស្ត្រមានគោលបំណងជំរុញការផ្លាស់ប្តូរភ្ញៀវ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]