ទំនប់អាងស្តុកទឹកដ៏ធំបំផុតនៅកម្ពុជាក្នុងខេត្តពោធិ៍សាត់ សង់បាន ៤០% ជាប្រព័ន្ធធារាសាស្រ្តស្រោចស្រព ២៦២ ៥០០ ហិកតា

កម្ពុជាកំពុងជំរុញសាងសង់អាងស្តុកទឹកដ៏ធំបំផុតមួយស្ថិតក្នុងខេត្តពោធិ៍សាត់ គឺគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ សាងសង់ឡើងដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម និងជួយទប់ស្កាត់ទឹកជំនន់នូវរដូវវស្សា។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ ការសាងសង់អាងស្តុកទឹកនេះ បានសម្រេចលទ្ធផលប្រមាណ ៤០% ហើយ។

គម្រោងនេះ បានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២៥ ដោយមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅពេលបញ្ចប់ការសាងសង់ ដែលគ្រោងក្នុងខែធ្នូ ឆ្នាំ២០២៧ អាងស្តុកទឹកនេះអាចផ្ទុកទឹកបានរហូតដល់ ៨៦០ លានម៉ែត្រគូប ដែលនឹងក្លាយជាអាងស្តុកទឹកដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីវឌ្ឍនភាពនេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានសរសេរលម្អិតពីសារៈសំខាន់របស់គម្រោងក្នុងការបង្កើនសន្តិសុខទឹកសម្រាប់ប្រទេស។

ទំនប់អាងស្តុកទឹកលេខ២នេះត្រូវបានសាងសង់ឡើងដើម្បីផ្តល់អត្ថប្រយោជន៍សំខាន់ចំនួន៤ធំៗ៖

១. សមត្ថភាពស្តុកទឹក ៨៦០ លានម៉ែត្រគូប នឹងត្រូវបានប្រើប្រាស់ដើម្បីស្រោចស្រពលើផ្ទៃដីកសិកម្មប្រមាណ ២៦២ ៥០០ ហិកតា។

២. គម្រោងទំនប់អាងស្តុកទឹកនេះ នឹងជួយឱ្យវិស័យកសិកម្មមានស្ថិរភាព និងអាចផ្គត់ផ្គង់ទឹកពេញមួយរដូវប្រាំង និងរដូវវស្សា ព្រមទាំគាំទ្រដល់ការពង្រីកវិស័យកសិកម្ម និងរួមចំណែកដល់សន្តិសុខស្បៀង។ គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីគ្រប់គ្រងលំហូរទឹក និងអាចកាត់បន្ថយទឹកជំនន់នៅរដូវវស្សា ដែលតែងតែជនលិចខ្លាំងនៅផ្នែកខាងក្រោមនៃខេត្តពោធិ៍សាត់ ដែលធ្លាប់រងការខូចខាតជាប្រចាំ។

៣. តាមរយៈការគ្រប់គ្រងកម្រិតទឹកស្ទឹងប្រម៉ោយ ទំនប់នេះនឹងកាត់បន្ថយទឹកជំនន់ និងការខូចខាតដល់ប្រព័ន្ធធារាសាស្រ្តក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈចាំបាច់ផ្សេងទៀត។

៤.  ទំនប់អាងស្តុកទឹកនេះត្រូវបានគេរំពឹងថានឹងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ដោយចូលរួមអភិវឌ្ឍន៍តំបន់នេះទៅជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ។

គម្រោងតម្លៃប្រមាណ ១០០លានដុល្លារនេះ ត្រូវបានកំណត់ជាទ្រព្យសម្បត្តិជាតិដ៏សំខាន់ ដែលបង្កើនភាពធន់របស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ជនបទ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]