ធនាគារជាតិ៖ ឆ្នាំ២០២១ វិស័យហិរញ្ញវត្ថុរឹងមាំ សេដ្ឋកិច្ចកើន ៤% វិស័យសំណង់នឹងងើបសន្សឹមៗ

ធនាគារជាតិព្យាករថា នៅឆ្នាំ ២០២១ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ដោយឡែកសេដ្ឋកិច្ចកម្ពុជានឹងកើនប្រមាណ ៤% ខណៈវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តងើបឡើងវិញជាសន្សឹមៗ។

សេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្ដីអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១ ចុះថ្ងៃទី៣១ ធ្នូ ២០២០ បានឱ្យដឹងថា សម្រាប់វិស័យហិរញ្ញវត្ថុ ទ្រព្យសកម្មប្រមាណ ៩០% ជាទ្រព្យសកម្មវិស័យធនាគារ ដែលបន្តភាពវឌ្ឍនភាព និងភាពធន់ បើទោះជាទទួលរងសម្ពាធពីការធ្លាក់ចុះនៃវិស័យរូបវន្តក៏ដោយ។

យ៉ាងណាមិញ ក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩ វិស័យដែលទទួលរងការប៉ះពាល់ខ្លាំងជាងគេគឺ វិស័យទេសចរណ៍ និងវិស័យនាំចេញសម្លៀកបំពាក់ និងស្បែកជើង។ ហើយវិស័យដែលរងផលប៉ះពាល់ធ្ងន់បន្ទាប់គឺ វិស័យសំណង់ និងអចលនទ្រព្យ។

ទោះជាយ៉ាងណាក្ដី ធនាគារជាតិជឿជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ នឹងងើបឡើងសន្សឹមៗ ស្របពេលជាមួយនឹងកំណើនការវិនិយោគផ្ទាល់បរទេស ការងើបឡើងវិញនៃចំណូល និងការរីកចម្រើននៃសេដ្ឋកិច្ចជារួមពេលអនាគត។

ជាមួយគ្នានេះ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូន ក៏នឹងអាចបន្តកើនវិញតែក្នុងល្បឿនយឺត ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ។

លើសពីនេះ ធនាគារជាតិក៏បានព្យាករថា ឆមាសទី ១ ឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងអាចងើបឡើងវិញក្នុងរង្វង់ ៤% ហើយអត្រាអតិផរណារអាចមានកម្រឹតក្រោម ៣% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន។

គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោក កាលពីថ្មីៗនេះ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤% នៅឆ្នាំ ២០២១ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីក៏ព្យាករស្រដៀងគ្នាថាកំណើនសេដ្ឋកិច្ចអាចនឹងស្ទុះដល់វិញ ៥,៤% ដែលជាកត្តាធ្វើឱ្យអ្នកអភិវឌ្ឍធំៗ រួមមានទាំង អ្នកឧកញ៉ាពុង ឃាវសែ ផងនោះ មានសុទិដ្ឋិនិយមថា វិស័យសំណង់នឹងស្ទុះឡើងវិញក្នុង២០២១ ដូចគ្នា។ (អានបន្ថែម បន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]