បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ៤៤តំបន់ អាចស្រូបទាញការងារជិត ២០ម៉ឺនកន្លែង

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤តំបន់  ដែលកំពុងជួយបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ជិត ២០ម៉ឺនកន្លែង ហើយបានចូលរួមជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ថ្លែងក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី២ ខែកក្កដា ជាមួយគណៈប្រតិភូក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. ដែលដឹកនាំដោយលោក ស៊ី ជានឆឹង។

នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺធ្វើឡើងដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគរវាងប្រទេសទាំងពីរ ខណៈឯកឧត្តម បានប្រាប់ទៅប្រតិភូចិនថា ដោយសារកត្តាសុខសន្តិភាពនិងស្ថិរភាពនយោយបាយ បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ៤៤តំបន់ ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ១៨៧.០០០ កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មខុស្សាហកម្ម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនផងដែរ។

លោក ស៊ី ជានឆឹង ប្រធានគណៈប្រតិភូ បានប្រាប់ថា ក្រុមហ៊ុនលោក មានជំនាញផលិតផលិតផល cosmetic ដោយនាំចូលវត្ថុធាតុដើមពី ប្រទេសម៉ាឡេស៊ី។ ផលិតផលរបស់ក្រុមហ៊ុន កំពុងមានវត្តមាននៅទីផ្សារកម្ពុជាបណ្តើរៗហើយ។

លោកបន្តទៀតថា ដោយសារ កម្ពុជា មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន កម្ពុជាជាប្រទេស ដែលក្រុមហ៊ុនគួរពិចារណាបណ្តាក់ទុនវិនិយោគមុនគេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. គឺមានទីតាំងស្ថិតនៅតំបន់បច្ចេកវិទ្យាជាតិនៃទីក្រុងស៊ូចូវ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងវិយោគលើផ្សារទំនើប Greenleaf Supermarkets ប្រមាណ ៣.៦០០កន្លែងនៅទូទាំងពិភពលោក។ យ៉ាងណាមិញ តាមរយៈជំនួបខាងលើ CDC ក៏បានជំរុញឱ្យក្រុមហ៊ុននេះ គិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោកផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]