បារាំងស្នើកម្ពុជាអភិរក្សតំបន់ឡស្លដែកបុរាណ នៅស្រុកឆែប ខេត្តព្រះវិហារ

ក្រុមអ្នកជំនាញរបស់វិទ្យាស្ថានបារាំងចុងបូព៌ា បានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សតំបន់រ៉ែ ស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ ខណៈនេះជាការរកឃើញលើកដំបូងនៅប្រទេសកម្ពុជា ដែលមានទីតាំងជាក់ស្តែងស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ។

នេះបើតាមការឱ្យដឹងពីលោកជំទាវវបណ្ឌិតសភាចារ្យ   ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ។

លោកជំទាវ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) ថាក្រុមអ្នកជំនាញរបស់វិទ្យាស្ថានបារាំងចុងបូព៌ាបានធ្វើការសិក្សាស្រាវជ្រាវ និងរកឃើញតំបន់រ៉ែ ស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

លោកជំទាវបានបន្ថែមថា នេះជាលើកទី១ហើយ ដែលអ្នកជំនាញបានរកឃើញតំបន់រ៉ែប្រភេទនេះ នៅខេត្តព្រះវិហារ ខណៈកន្លងមក ធ្លាប់តែរកឃើញនៅក្នុងប្រទេសថៃ ១កន្លែង និងឡាវ ១កន្លែងប៉ុណ្ណោះ។

លោកជំទាវ បានបញ្ជាក់ថា ក្រុមអ្នកជំនាញ កំពុងពិភាក្សាជាមួយអាជ្ញាធរព្រះវិហារ និងអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ ដើម្បីអភិរក្សតំបន់នេះ សម្រាប់បន្តការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍជាតំបន់ទេសចរណ៍ ពីព្រោះថាក្រៅពីទស្សនាប្រាង្គប្រាសាទ ភ្ញៀវទេសចរ ក៏ចង់ឃើញពីទីតាំងយកដែក និងទង់ដែងពីបុរាណ ថាតើមានលក្ខណៈយ៉ាងដូចម្តេចខ្លះ។

ទន្ទឹមនឹងនេះដែរ លោកជំទាវ បានបន្តថា ការរកឃើញនេះដែរ ជាសក្ខីភាពមួយបញ្ជាក់ឱ្យកូនខ្មែរគ្រប់រូបបានដឹងថា អ្វីជាបេតិកភណ្ឌជាតិ មិនមែនមានតែប្រាសាទ និងរូបចម្លាក់នោះទេ គឺសូម្បីតែកន្លែងដែលយកថ្ម កន្លែងដែលយកដែក កន្លែងយកទង់ដែង ពីបុរាណ គឺជាផ្នែកមួយនៃបេតិកភណ្ឌ ដែលត្រូវចូលរួមថែរក្សាអភិរក្ស។

ឆ្លៀតក្នុង​ឱកាសនោះដែរ លោកជំទាវ បានចង្អុលបង្ហាញនូវប្រវត្តិសាស្ត្ររីកចម្រើនដល់កំពូលនាសម័យអង្គរ គឺដោយសារមានអាវុធយុទ្ធភ័ណ្ឌមួយចំនួនដូចជា ដែក លំពែង ព្រួញ ឧបករណ៍កសិកម្មសម្រាប់ភ្ជួររាស់ ដែលត្រូវការលោហៈ ហើយក៏មានការផលិតជាគ្រឿងអលង្ការ ដែលមានឥទ្ធិពលមួយក្នុងអរិយធម៌របស់ខ្មែរ។

ក្នុងនោះដែរ តាមរយៈឯកសារជាច្រើនបានរកឃើញថា ដូនតាខ្មែរចេះស្លដែកតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែទើបតែបាត់នៅ ក្នុងជំនាន់លន់នល់ និងជំនាន់ខ្មែរក្រហមនេះទេ ខណៈនៅជំនាន់បារាំងក្នុងអំឡុងសតវត្សទី១៩ ដែកដែលធ្វើនៅខេត្តកំពង់ធំ បាននាំយកទៅលក់នៅតាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លា […]