ប្រទេសអូទ្រីស ចាប់អារម្មណ៏វិនិយោគវិស័យសំខាន់ៗ៤ នៅកម្ពុជា

ប្រទេសអូទ្រីស ចាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗ ចំនួន៤ រួមមាន៖ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម សំដៅឈានទៅជំរុញពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមលោក Michael Friedl ទីប្រឹក្សាពាណិជ្ជកម្មប្រទេសអូទ្រីស និងជាប្រធាន ADVANTAGE AUSTRIA ប្រចាំកម្ពុជា ថ្លែងក្នុងជំនួបជាមួយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រី តឹករ៉េត កំរង បានលើកឡើងអំពីសក្តានុពលនៃវិស័យសំខាន់ៗរបស់កម្ពុជា មួយចំនួន រួមមាន៖ ទេសចរណ៍ កសិកម្ម ដូចជាការកែច្នៃកសិផល (អង្ករ ស្វាយចន្ទី ម្រេច និងដំឡូងមី) និងឧស្សាហកម្ម (សំលៀកបំពាក់ ស្បែកជើង និងកង់) ព្រមទាំងការផ្តោតរបស់កម្ពុជាលើការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក (Backward Linkage) ជាដើម។

ទន្ទឹមគ្នានេះ លោកស្រី ក៏បានស្នើសុំប្រតិភូអូទ្រីសពិចារណាលើការបង្កើតក្របខណ្ឌរួមគ្នា តាមរយៈកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្មជាដើម។

ជាកិច្ចឆ្លើយតប ប្រធានសភាពាណិជ្ជកម្មប្រទេសអូទ្រីស បានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចអូទ្រីស និងបញ្ជាក់ពីបំណងរបស់វិស័យឯកជនអូទ្រីស ក្នុងការពង្រីកការធ្វើពាណិជ្ជកម្មនិងវិនិយោគជាមួយវិស័យឯកជនកម្ពុជា ព្រមទាំងបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យរួមមាន៖ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។

តាមរយៈជំនួបខាងលើ កម្ពុជា-អូទ្រីស ក៏ប្តេជ្ញារួមគ្នាជួយជំរុញកិច្ចសហការរវាងវិស័យឯកជន ដែលជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ននិងចីរភាពផងដែរ។

គួរបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីដើមខែតុលា ឆ្នាំ២០២៥៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងផ្តល់​ថវិកា​ជិត​២លាន​ដុល្លារ​ ដល់​គម្រោងមេគង្គ-ឡានឆាងចំនួន​៧

ការចាក់បញ្ចូលថវិកាជិតពីរលានដុល្លារនឹងជំរុញឌីជីថលូបនីយកម […]

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]