រដ្ឋបើកការដ្ឋានសង់អគារសិក្សាតម្លៃជាង $១,២លាន ក្រោមមូលនិធិសប្បុរសធម៌ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

រដ្ឋបាលខេត្តកំពង់ធំ និងសមាគមឧកញ៉ាកម្ពុជា​ បានបើក​ការដ្ឋានសាងសង់អគារសិក្សាចំនួន ៥ខ្នង សរុប ៥៥បន្ទប់នៅវិទ្យាល័យ​ទ្រៀល សាលាបឋមសិក្សាកកោះ សាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ១.២២២.២២២ ដុល្លារ​។

ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម ការងារ សាងសង់អគារសិក្សា​នៅខេត្ត​កំពង់ធំ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនោះ វិទ្យាល័យទ្រៀលទទួលបានអគារមួយខ្នង កម្ពស់បីជាន់មាន ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារមួយខ្នង កម្ពស់ពីរជាន់មាន ១០បន្ទប់។

ចំណែកសាលា​បឋមសិក្សាជាន់លែងភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ទទួលបាន អគារមួយខ្នង កម្ពស់មួយជាន់មាន ប្រាំបន្ទប់ដូចៗគ្នា។

គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា តាមរយៈកម្មវិធីសប្បុរសធម៌ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីការអប់រំ» នៅលើទឹក​ដីខេត្តកំពង់ធំ បានកៀរគរជាថវិកា និងសម្ភារៈប្រមាណជិត ២លាន​ដុល្លារ ដើម្បីជួយ​កសាងអគារសិក្សាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗព្រមទាំងឧបត្ថម្ភជាសម្ភារៈសិក្សា សម្លៀកបំពាក់ មធ្យោបាយ​ធ្វើដំណើរ ដល់លោកគ្រូអ្នកគ្រូ និងសិ​ស្សានុសិស្ស នៃសាលាទាំង១០ ដោយក្នុងនោះមានសាលាចំនួន ៥ខាងលើនេះ ទទួល​បានអគារសិក្សា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិទ្យាស្ថានកម្ពុជានិងចិនសហការគ្នាដើម្បីអភិវឌ្ឍជំនាញយានយន្តថាមពលថ្មីនៅកម្ពុជា

កិច្ចព្រមព្រៀងត្រីភាគីនេះផ្តោតលើការកសាងសមត្ថភាពធនធានមនុ […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ក្រសួងអប់រំប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងថ្មីនៃសាលារៀន AUPP ជាផ្លូវការ

ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន សាទរចំពោះអគារថ្មីនេះថា […]

កម្ពុជា-អូស្រ្តាលី ប្រកាសបើកដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជាជាផ្លូវការ

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា) ត្រូវបា […]

វិទ្យាស្ថាន ITI និងក្រុមហ៊ុនជប៉ុន រួមគ្នាជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសលើជំនាញមេកានិចរថយន្ត

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូ […]

Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស […]