រយៈពេល៦ខែ ខេត្តព្រះសីហនុ មានទេសចរសរុប ២,៨លាននាក់ ក្នុងនោះមានទេសចរបរទេស ២០ម៉ឺននាក់

ត្រឹមរយៈពេល ៦ខែ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ២លាន៨សែននាក់។ នេះបើតាមជំនួបពិភាក្សា រវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយលោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២លាន៨សែននាក់ ក្នុងនោះមានភ្ញៀវជាតិ ២លាន៦សែននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ បើធៀបនិង ៦ខែដើមឆ្នាំ២០២៣ ឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តមបន្ថែមថា ក្នុងនោះ មានភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅតំបន់កោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ ដោយភូមិសាស្រ្តខេត្តនេះ មានក្រុងរហូតដល់២ ស្រុកចំនួន៣  ឃុំចំនួន២៩ ភូមិចំនួន១១១ រីឯកោះមានដល់ទៅ៣២កោះ បូករួមនិងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានប្រវែង ១៧៥គីឡូម៉ែត្រ ព្រមទាំងមានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រជាច្រើនថែមទៀតផង។

ជាងនេះទៅទៀត ខេត្តព្រះសីហនុ ក៏ជាខេត្តមួយ ក្នុងចំនោមខេត្តតំបន់ឆ្នេរទាំង៤ (ខេត្តកោះកុង កំពត កែប) ដែលត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាសមាជិកឆ្នេរស្អាតជាងគេលើពិភពលោក និងជាតារារះនាទិសនារតីផងដែរ។

យ៉ាងណាមិញ តាមរយៈជំនួបខាងលើ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់ខេត្តព្រះសីហនុ ទៅកាន់អ្នកវិនិយោគ និងអ្នកទេសចរណ៍ប្រទេសសឹង្ហបុរីឱ្យមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត៕

គួររម្លឹកទៀតថា កម្ពុជាកំពុងពិចារណលើកិច្ចសហការជាមួយប្រទេសថៃ និងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវ​សមុទ្រ​ថ្មី​មួយ​ខ្សែ តភ្ជាប់​ប្រជុំ​កោះ​ក្បែរ​ខេត្ត​ត្រាត​ក្នុង​ប្រទេស​ថៃ​ជាមួយ​ខេត្ត​គៀនយ៉ាង​របស់​វៀតណាម ដោយឆ្លងកាត់តាម​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]