រយៈពេល៨ខែ៖ កម្ពុជាទទួលបានភ្ញៀវទេសចរម៉ាឡេស៊ី ជិត៧ម៉ឺននាក់ កើនឡើងជិត១០%

គិតត្រឹមរយៈពេល៨ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរម៉ាឡេស៊ី ជិត៧ម៉ឺននាក់ ពោលគឺកើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្រសួងទេសចរណ៍បានឱ្យដឹងថា យោងតាមទិវាទេសចរណ៍ពិភពលោក និងសន្និសិទទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ដើម្បីអបអរសាទរការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» ដែលចូលរួមដោយរដ្ឋបាលនៃរដ្ឋម៉ាឡាកា សហការជាមួយក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានរំលឹកឱ្យដឹងថា កាលពីក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនាកម្ពុជា មានចំនួនរហូតដល់ ៩៤.២៦០នាក់ កើនឡើង ៧,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

ក្រសួងបន្តថា ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរម៉ាឡេស៊ីចំនួន ៦៦.២៩៨នាក់ បានមកទស្សនាកម្ពុជា ដែលមានការកើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ កម្ពុជារំពឹងថា តាមរយៈការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» និងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F លំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ម៉ាឡេស៊ី និងកម្ពុជា ព្រមទាំងភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី នឹងមានកំណើនកាន់តែច្រើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេលដដែលនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ កាលថ្ងៃទី២៧ ខែកញ្ញា៕ (Read more)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]