រយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិតកន្លះលាននាក់

រយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជា បានស្រូបទាញភ្ញៀវទេសចរចិនបានចំនួន ៤៩៨.២៥០នាក់ ស្មើនឹង ១០,១% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារពត៌មានចិន XINHUANET កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

បើតាមប្រភពខាងលើបានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា មានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៩១លាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជា អំឡុងខែមករា រហូតដល់ខែវិច្ឆិកា​ ឆ្នាំ២០២៣។

ក្នុងនោះ ប្រទេសចិន ជាប្រភពភ្ញៀវទេសចរបរទេសធំទីបី ដែលមកទស្សនាកម្ពុជា បន្ទាប់ពីថៃ និងវៀតណាម ដោយក្នុងនោះមានភ្ញៀវទេសចរថៃចំនួន ១,៦៥លាននាក់ និងភ្ញៀវទេសចរវៀតណាមចំនួន ៩២០.០៩៣នាក់។

ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម តុប សុភក្រ្ត បានឱ្យដឹងថា កម្ពុជា ចង់ឱ្យមានភ្ញៀវទេសចរចិនច្រើនបន្ថែមទៀត ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជាក់ថា​ អកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការពីខែមុន នឹងទាក់ទាញភ្ញៀវទេសចរចិនច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]