សម្តេចតេជោ៖ កន្លងមក កម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីគម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានវាយតម្លៃខ្ពស់​ចំពោះ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative) របស់ប្រទេសចិន បានជួយជំរុញ និងទាក់ទាញវិនិយោគជាច្រើន ចូលមកកម្ពុជា បង្កើតការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ​ភ្នំពេញ-​បា​វិត តម្លៃជាង ១.៣០០ លានដុល្លារ នៅថ្ងៃទី៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។

សម្តេចតេជោមានប្រសាសន៍ថា៖  “កម្ពុជា គឺជាប្រទេសដែលទទួលបានផលប្រយោជន៍ ពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលផ្តួចផ្តើមគំនិតពីប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈជំនួយឥតសំណង កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគនៃគម្រោងវិនិយោគធំៗ”។

នៅក្រោមកិច្ចសហប្រតិបត្តិការ​ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កម្ពុជា មានគម្រោងជាច្រើន ដូចជា គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញបាវិត វិនិយោគដោយជនជាតិចិន និងគម្រោងជាច្រើនទៀត ស្ថិតក្រោមកម្ចីសម្បទាន និងជំនួញឥតសំណងពីប្រទេសចិន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានធ្វើពិធីរំលឹកខួប១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]