ស្ពានអាកាសរង្វង់មូលចោមចៅនឹងចាប់បើកការដ្ឋាននៅខែមេសានេះ

ស្ពានអាកាសរង្វង់មូលចោមចៅរំពឹងថានឹងចាប់ផ្តើមការសាងសង់នៅខែមេសាខាងមុខនេះ បើយោងតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិភាក្សាបន្ថែមលើបច្ចេកទេសសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅជាមួយមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធដើម្បីសម្រេចជ្រើសរើសប្លង់សាងសង់មួយដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងផ្ដល់ផលប៉ះពាល់តិចតួចបំផុតក្នុងអំឡុងពេលសាងសង់។

ស្ពានអាកាសថ្មីនេះនឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅលើផ្លូវជាច្រើនដែលឆ្លងកាត់រង្វង់មូលចោមចៅ ដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង និងមហាវិថីសហព័ន្ធរុស្ស៊ី។

ដោយឡែក រដ្ឋបាលរាជធានីពុំទាន់បានគូសបញ្ជាក់នៅឡើយទេ ថានឹងប្រើរយៈពេល និងថវិកាចំនួនប៉ុន្មានដើម្បីបញ្ចប់គម្រោងនេះ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]