អង្គការជប៉ុន សម្រេចជួយសង់អគារសិក្សាចំនួន ២០ខ្នងក្នុង១ឆ្នាំ នៅកម្ពុជា

អង្គការ School Aid Japan បានសន្យាថា នឹងជួយសាងសង់អគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ សំដៅចូលរួមចំណែកផ្តល់កន្លែងបណ្ដុះបណ្ដាលដល់សិស្សានុសិស្សកម្ពុជា ដែលជាក្មេងកំព្រា។ នេះបើតាមការលើកឡើងរបស់លោក MIKI Watanabe អគ្គនាយកអង្គការ School Aid Japan​ ថ្លែងក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ លោកអគ្គនាយកអង្គការ School Aid Japan បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រសកម្មភាពការងាររបស់អង្គការនៅកម្ពុជា ខណៈលោកក៏បានជម្រាបជូនសម្ដេចធិបតីថា អង្គការលោកមានគម្រោងកសាងអគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះអង្គការដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះ ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យអង្គការបន្តសកម្មភាពដ៏ល្អនេះ ដើម្បីកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

គួរបញ្ជាក់ថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ២ ទសវត្សរ៍ មកហើយ ដោយបានបើកជាមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា ដែលបច្ចុប្បន្នមានកុមារកំព្រាជាង ១០០នាក់ ដែលស្នាក់នៅ និងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។ ជាមួយគ្នានេះ អង្គការ School Aid Japan ក៏បានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់អាហារពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀន សរុបជាង ២ម៉ឺននាក់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លើសពីនេះ អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនដល់កូនខ្មែរផងដែរ។

គំនិតផ្តួចផ្តើមនេះ គឺជាការវិនិយោគដ៏សំខាន់មួយនៅក្នុងអនាគតនៃការអប់រំនៅកម្ពុជា ក្នុងគោលបំណងបង្កើតបរិយាកាសសិក្សាប្រកបដោយសមធម៌បន្ថែមទៀតសម្រាប់កុមារទាំងអស់ ជាពិសេសអ្នកដែលខ្វះខាត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន ចុះ MoU រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ដែលជាក្រុមហ៊ុនធំមួយ […]

កម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា

កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រត […]

Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវកា […]

វិទ្យាស្ថានកម្ពុជានិងចិនសហការគ្នាដើម្បីអភិវឌ្ឍជំនាញយានយន្តថាមពលថ្មីនៅកម្ពុជា

កិច្ចព្រមព្រៀងត្រីភាគីនេះផ្តោតលើការកសាងសមត្ថភាពធនធានមនុ […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ក្រសួងអប់រំប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងថ្មីនៃសាលារៀន AUPP ជាផ្លូវការ

ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន សាទរចំពោះអគារថ្មីនេះថា […]