អាជ្ញាធរខេត្តកំពត កំពុងសង់នាឡិការខ្នាតយក្ស ដើម្បីជំរុញសក្តានុពលទេសចរណ៍ឱ្យរិតតែខ្លាំង

នាពេលឆាប់ខាងមុខនេះ នាឡិការយក្សដែលមានកម្ពស់រហូត ៣៥ម៉ែត្រ និងមុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រផងនោះ នឹងមានវត្តមាននៅលើទឹកដីខេត្តកំពត ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ។

នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅថ្ងៃទី២៥ មិថុនា ២០២៤។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ការអភិវឌ្ឍលើវិស័យទេសចរណ៍គឺជាគោលដៅចំបងទី១ របស់ខេត្តកំពត ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត ដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ដែលមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋបានពេញលេញនៅឡើយ។

ហេតុនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិការខ្នាតយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។

លើសពីនេះ រដ្ឋបាលខេត្តក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្តជាបណ្តើរៗនៅចុងខែមិថុនានេះផងដែរ។

បើតាមរដ្ឋបាលខេត្តកំពត ការបន្តសាងសង់នាឡិការយក្សមួយបន្ថែមទៀតបែបនេះ គឺធ្វើឡើងក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងត្រូវបានរៀបចំ ធ្វើឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ពាន់នាក់

ក្នុងត្រីមាសទី១ ពោលចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]