អារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក  

ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។

ក្រោមស្លាកយីហោ “Dragon Ball” ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំងបំផុតនៅទូទាំងពិភពលោក ឧទ្យាននេះ នឹងអភិវឌ្ឍឡើងនៅលើទីតាំងស្ថិតនៅក្នុងទីក្រុង Qiddiya ដែលមានចម្ងាយប្រហែល ៤០នាទី ពីរដ្ឋធានី Riyadh ។ ចំនុចកណ្តាលនៃទីកម្សាន្តនេះ គ្រោងនឹងអភិវឌ្ឍជាកន្លែងរទេះហោះ (roller coaster) ដែលមានកំពស់ ៧០ម៉ែត្រ។ បន្ថែមពីលើនេះ ឧទ្យាននេះ នឹងមានបញ្ចូលកន្លែងទាក់ទាញជាង ៣០ទៀត រួមជាមួយនឹងសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗទៀតផងដែរ។

លោក Abdullah bin Nasser Aldawood នាយកគ្រប់គ្រងនៃក្រុមហ៊ុន PIF’s Qiddiya Investment Co. បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “សួនកម្សាន្តប្រភេទ Anime​ (កន្លែងកម្សាន្តដែលមានទស្សនីយភាពបែបគំនូរជីវចល) មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ៨០% នៃចំនួនប្រជាជននៅទីនោះ ចូលចិត្តមើលរឿងតុក្កតា ក្នុងនោះមាន ៤០% ដែលបានមើលខ្សែរឿង “Dragon Ball” នេះបើយោងទៅតាមការអះអាងពីស្ថាប័ន Aldawood ។

លោក Katsuhiro Takagi ប្រធានផ្នែកគំនូរជីវចលនៃក្រុមហ៊ុន Toei បានបន្ថែមថា “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យនៃគម្រោងដែលនាំមកជូនប្រជាជននៃប្រទេសអារ៉ាប៊ីសាអូឌីត នូវទំនើបកម្ម ការកម្សាន្តបែបរំភើបនិងស្ញើបអារម្មណ៍ ដែលនឹងបង្កើតបទពិសោធន៍ប្លែកថ្មី ខុសពីអ្វីដែលពួកគេបានជួបប្រទះពីមុនមក” ។

ទីក្រុង Qiddiya កំពុងត្រូវបានសាងសង់ជាមជ្ឈមណ្ឌលសម្រាប់ការកម្សាន្ត កីឡា និងសិល្បៈ ដែលជាផ្នែកមួយនៃគម្រោង “Saudi Vision 2030” របស់រដ្ឋាភិបាលក្នុងរយៈពេលមធ្យមទៅវែង ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងនោះមានរាប់បញ្ចូលទាំងគម្រោងអភិវឌ្ឍដែលមានផ្ទៃដីទំហំ ៣៦០ គីឡូម៉ែត្រការ៉េ នឹងក្លាយជាកន្លែងរស់នៅសម្រាប់ប្រជាជនចំនួន ៦០០.០០០នាក់ នៅពេលសាងសង់រួចរាល់។

ព័ត៌មាន​លម្អិត​អំពីខ្ទង់ចំណាយសម្រាប់ការ​វិនិយោគ និង​ពេលវេលា​សម្រាប់​ការ​បើកដំណើរការសាងសង់​ឧទ្យាន​នេះ ​មិនទាន់​ត្រូវ​បាន​គេ​បង្ហាញឱ្យដឹងនៅ​ឡើយទេ​។

គួរបញ្ជាក់ថា អ្នកបង្កើតយីហោល្បី “Dragon Ball” លោក Akira Toriyama បានធ្វើមរណកាល កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅថ្មីៗនេះ។ ប៉ុន្តែគំនូរជីវចល ដែលជាស្នាដៃដើមរបស់គាត់ ត្រូវបានគេយកទៅធ្វើជាហ្គេម និងប្រែននៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាប្រភេទទីកន្លែងកម្សាន្តល្បីៗជាច្រើនទូទាំងពិភពលោក ហើយនឹងត្រូវប្រារព្ធខួបលើកទី ៤០ នៅឆ្នាំនេះផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ពាន់នាក់

ក្នុងត្រីមាសទី១ ពោលចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]