អូស្ត្រាលីវិនិយោគ ២ពាន់លានដុល្លារ សង់អគារខ្ពស់បំផុតក្នុងប្រទេសរបស់ខ្លួន

ថ្មីៗនេះ រដ្ឋាភិបាលប្រទេសអូស្រ្តាលីទើបតែបានអនុម័តគម្រោងសាងសង់អគារកម្ពស់ ៣៦៦ម៉ែត្រ មានតម្លៃ២ពាន់លានដុល្លារ ដែលនឹងបំបែកកំណត់ត្រាក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសរបស់ខ្លួន។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន theguardian នៅថ្ងៃទី១៧ មេសា្២០២៣។

គម្រោងនេះមានឈ្មោះថា STH BNK by Beulah ជាប្រភេទអគារភ្លោះ ដែលមួយក្នុងចំណោមអគារទាំងពីរមានកម្ពស់ ៣៦៦ម៉ែត្រ នឹងវ៉ាដាច់អគារខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ន គឺអគារ Q1 Building មានកម្ពស់ ៣២២,៥ម៉ែត្រ។ ចំណែកអគារមួយទៀតមានកម្ពស់ត្រឹមតែ ២៨៨ម៉ែត្រប៉ុណ្ណោះ។

គម្រោងនេះប្រមូលផ្តុំដោយអគារលំនៅដ្ឋាន អាផាតមិន ការិយាល័យ សណ្ឋាគារប្រណីតចំនួន ៣០២បន្ទប់ បន្ទប់ប្រជុំ និងមជ្ឈមណ្ឌលកំសាន្ត ថែមដោយបរិវេណសុខភាព និងតំបន់បៃតងរហូតដល់ ៦.០០០ ម៉ែត្រការ៉េផងដែរ ព្រមទាំងមានសួនច្បារបៃតងលើដំបូលអគារនៅជាន់ទី ១០២ផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Beulah ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ហើយចំណាយពេល ៥ឆ្នាំសម្រាប់ការងារសាងសង់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]