ឥណ្ឌូណេស៊ីគ្រោងសង់អាផាតមិនតម្លៃ ២.៧ពាន់លានដុល្លារ សម្រាប់មន្ត្រីរាជការ

ឥណ្ឌូណេស៊ីគ្រោងសាងសង់អាផាតមិនដែលមានតម្លៃ ២.៧ ពាន់លានដុល្លារសម្រាប់មន្ត្រីរាជការរាប់ពាន់នាក់ នៅត្រីមាសទីពីរ នៅក្នុងទីក្រុងថ្មីរបស់ខ្លួននៅលើកោះ Borneo។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ដោយដកស្រង់ប្រសាសន៍របស់ លោក Bambang Susantono ប្រធានអាជ្ញាធរជាតិ Nusantara។

ប្រភពខាងលើបានឱ្យដឹងថា អាជ្ញាធរកំពុងចរចាជាមួយអ្នកអភិវឌ្ឍន៍ឯកជនចំនួនបី សម្រាប់គម្រោងលំនៅដ្ឋាននេះ រួមមាន ក្រុមហ៊ុនសម្ព័ន្ធនៃ CCFG Corp របស់ចិន និងក្រុមហ៊ុន Risjadson Brunsfield Nusantara (CCFG-RBN) ក្រុមហ៊ុនកូរ៉េខាងត្បូង Korea Land និងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក PT Summarecon Agung។

គម្រោងសាងសង់អគារអាផាតមិននេះមានចំនួន ១៨៤ អគារ សាងសង់សម្រាប់មន្ត្រីរាជការ យោធា និងប៉ូលិស ប្រមាណ ១៤.៥០០ នាក់ ក្រោមភាពជាដៃគូសាធារណៈ និង ឯកជន ហើយរំពឹងថា នឹងចាប់ផ្តើមការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំនេះ។

កាលពីឆ្នាំ២០១៩ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសនូវផែនការផ្លាស់ប្តូរទីក្រុងរបស់ខ្លួន ពីទីក្រុងហ្សាកាតា ទៅកាន់រាជធានីថ្មីមួយ ឈ្មោះថា Nusantara ដែលមានទីតាំងនៅលើកោះ Borneo ដោយគ្រោងចំណាយថវិកាប្រមាណ ៣២ ពាន់លានដុល្លារ។

បច្ចុប្បន្ន អាជ្ញាធរបានចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានក្នុងតំបន់រួចហើយ ដើម្បីចាប់ផ្តើមផ្លាស់ប្តូរទីតាំងរដ្ឋបាល និងមន្ត្រីរាជការមួយចំនួននៅក្នុងឆ្នាំ ២០២៤៕

រូបភាពដោយ IKN

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]