ឯកឧត្តម ជា សុផារ៉ា បង្ហាញការគាំទ្រចំពោះសកម្មភាពរបស់សមាគមអ្នកសាងសង់កម្ពុជា

បន្ទាប់​ពី​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​រយៈពេល បី ខែ​រួច​មក ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​សកម្មភាព​ដែល​រៀបចំ​ដោយ​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA)។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦ ដើម្បី​សម្តែង​ការគាំទ្រ​ចំពោះ​ការតែងតាំង​របស់​លោក ឯកឧត្តម ជា សុផារ៉ា បាន​បង្ហាញ​ពី​ការគាំទ្រ​នូវ​សកម្មភាព​ដែល​រៀបចំឡើង​ដោយ​សមាគម​អ្នក​សាងសង់​កម្ពុជា​ដើម្បី​អភិវឌ្ឍ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បាន​មានប្រសាសន៍ថា “​ជាគោលការណ៍ ខ្ញុំ​គាំទ្រ​បេសកកម្ម និង​សកម្មភាព​របស់​សមាគម​នា​ពេលកន្លងមក​។ ខ្ញុំ​ក៏​ត្រូវការ​សមាគម​នេះ​ដើម្បី​ធ្វើ​ការគាំទ្រ​ដល់​ក្រសួង​វិញ​ក្នុង​ការបន្ត​លើក​មុខមាត់​របស់​កម្ពុ​ជា​នៅក្នុង​ឆាក​អន្តរជាតិ ដោយសារ​តែ​សមាគម​នេះ​មាន​បណ្តាញ​យ៉ាង​ធំ​ទូលាយ​ក្នុង​ចំណោម​វិនិយោគិន​ក្នុងស្រុក និង​អន្តរជាតិ​នៅក្នុង​វិស័យ​សំណង់​នេះ​។​”

​ឯកឧត្តម​ក៏​បាន​ស្នើ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សិក្ខាសាលា ដោយ​ប្រមូលផ្តុំ​អ្នកជំនាញ​មកពី​ក្រសួង និង​សមាជិក​របស់​សមាគម​នេះ ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ព្រមទាំង​ស្តាប់​មតិ​យោបល់​ពី​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម​ថែមទាំង​ផ្តួចផ្តើម​គំនិត​ឲ្យមាន​ការធ្វើកម្ម​សិក្សា​របស់​ស្ថាបត្យករ និង​អ្នក​គ្រប់គ្រង​គម្រោង​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ការដ្ឋាន​សាងសង់​នៅក្នុង​ប្រទេស​ជិតខាង ដើម្បី​សិក្សា​ពី​ការរីកចំរើន​នៃ​វិស័យ​នេះ។​

​លោក​ឧកញ៉ា ពុង ឃាវ​សែ ដែល​តំណាងឱ្យ​សមាគម​សាងសង់​នៅ​កម្ពុជា បាន​ព្រមព្រៀង​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ការងារ​ជាមួយ​ក្រសួង​។ លោក​ក៏​បាន​ប្រាប់​អំពី​ផលប្រយោជន៍​នៃ​ការប្រើ​កម្មវិធី​សាងសង់​កម្រិត​ខ្ពស់ គឺ​គំរូ​ព័ត៌មាន​សំណង់ (Building Information Modeling = BIM) ទៅកាន់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ហើយ​សង្ឃឹមថា​នឹង​អនុវត្ត​ប្រព័ន្ធ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុមការងារ​នៃ​សមាគម​បាន​សិក្សា​ពី​បច្ចេកវិទ្យា​របស់​អាជ្ញាធ​រ​អគារ និង​សំណង់ (BCA) នៃ​ប្រទេស​សិង្ហ​បុរី​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​សម្តែង​ចំណាប់​អារម្មណ៍​លើ BIM និង​បាន​ប្រាប់​ឲ្យ​មន្ត្រី​របស់​ក្រសួង​ឲ្យ​សិក្សា​បន្ថែមទៀត​ពី​ក្រុម​បច្ចេកទេស​របស់ CCA អំពី​សក្តានុពល​នៃ​ការអនុវត្ត BIM នេះ​នៅ​ប្រទេស​កម្ពុជា​។​

​បន្ទាប់​ពី​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១១ សមាគម​អ្នក​សាងសង់​កម្ពុជា​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ឆ្នាំ ២០១៣ ដើម្បី​លើកកម្ពស់​ការចែករំលែក​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំណង់​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបន្តលើកទឹកចិត្តផ្នែកពន្ធដារដល់ផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបន្តរយៈពេល […]

កម្ពុជា-ឡាវ ចាប់ផ្តើមបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផលិតផលកម្ពុជា៦មុខទៅចិនជាផ្លូវការ

កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនបើកទ្វារសម្រាប់ផល […]

ជប៉ុនផ្តល់កម្ចីសម្បទានជិត ១៦៣លានដុល្លារ ជួយគម្រោងរំដោះទឹកនៅភាគនិរតីភ្នំពេញ

លិខិតប្តូរសារថ្មីដែលមានតម្លៃជាង ១៦០ លានដុល្លារផ្តោតលើកា […]

សន្និសីទអនាគតសំណង់បង្ហាញពីនិន្នាការនៃការច្នៃប្រឌិតបែបឌីជីថលសំខាន់ចំនួន ២ ធំៗ

ថ្មីៗនេះ សន្និសីទស្តីពីអនាគតនៃការសាងសង់ (Future of Cons […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]