២០២៣ កម្ពុជារកចំណូលបានជាង ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧​.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។

នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២២២,៦៨ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៥២.១៤១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៨.០៧៣​នាក់ ដែលចំណូលនេះកើនឡើង ៨៤,៩៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]