Bentley បើកឱ្យប្រើ MicroStation 2026! មានចំណុចពិសេសថ្មី ៣ សំខាន់ៗ

ក្រុមហ៊ុន Bentley Systems ថ្មី”នេះបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ MicroStation 2026 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏ធំមួយទៅលើកម្មវិធីរចនាឈានមុខគេរបស់ខ្លួន។

កំណែថ្មីនេះមានគោលបំណងដោះស្រាយបញ្ហាកង្វះខាតវិស្វករនៅទូទាំងសកលលោក ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបង្កើតផែនទី 3D បែប “ពិភពពិត” ដើម្បីជួយអ្នកជំនាញក្នុងការរចនាផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតឱ្យបានលឿន និងមានប្រសិទ្ធភាពជាងមុន។

កំណែឆ្នាំ 2026 នៃកម្មវិធី MicroStation នេះផ្តោតលើ ៣ ចំណុចសំខាន់ៗគឺ៖ ១) ប្រព័ន្ធស្វ័យប្រវត្តិកម្ម AI ២)បរិបទ 3D ដូចពិតៗ (Immersive 3D) និង ៣) ការដំឡើងកម្មវិធីដែលរហ័ស និងងាយស្រួល។

ជំនួយការ AI៖ ការសរសេរកូដដោយមិនចាំបាច់ចេះកូដ

មុខងារដ៏លេចធ្លោបំផុតគឺ Python Assistant ថ្មី។ កាលពីមុន ការបង្កើតប្រព័ន្ធស្វ័យប្រវត្តិសម្រាប់កិច្ចការគូរប្លង់នានានៅក្នុង CAD) តម្រូវឱ្យមានចំណេះដឹងស៊ីជម្រៅផ្នែកសរសេរកូដកម្មវិធី។

ប៉ុន្តែ ជាមួយនឹងកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ Chatbot ដើម្បីបង្កើត កែសម្រួល និងជួសជុលកូដស្វ័យប្រវត្តិបាន ដោយងាយៗ ដោយមិនចាំបាច់ចេះសរសរកូដនោះទេ ពោលគឺបញ្ជាឱ្យ AI ធ្វើឱ្យជំនួស។ ដូច្នេះ កិច្ចការដែលធ្លាប់ចំណាយពេលរាប់ម៉ោង ដូចជាការធ្វើបច្ចុប្បន្នភាពស្តង់ដារគម្រោងលើឯកសារចាស់ៗរាប់រយ ឥឡូវនេះអាចធ្វើបានក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះដោយសមាជិកក្រុមណាម្នាក់ក៏បាន។

លើសពីនេះ Bentley Copilot ក៏ត្រូវបានបញ្ចូលមកក្នុងវិធីប្រើប្រាស់ផងដែរ។ វាប្រៀបដូចជា “កន្លែងផ្ដល់ព័ត៌មាន” ដ៏ឆ្លាតវៃដែលមានស្រាប់នៅក្នុងកម្មវិធី។ ឧទាហរណ៍ អ្នកប្រើប្រាស់ថ្មីអាចសាកសួរថា តើខ្ញុំត្រូវធ្វើការងារនេះដែលខ្ញុំធ្លាប់ធ្វើក្នុង AutoCAD យ៉ាងដូចម្តេច? បន្ទាប់មកកម្មវិធីនឹងប្រាប់ជាជំហានៗ បែបងាយៗឱ្យយើងធ្វើតាមបានភ្លាមៗ។

ការរចនានៅក្នុង “ពិភពពិត”

MicroStation 2026 លែងតម្រូវឱ្យអ្នករចនានៅលើផ្ទៃពណ៌ប្រផេះទទេស្អាតទៀតហើយ។ ឥឡូវនេះ កម្មវិធីបានបញ្ចូលទិន្នន័យដែលមានកម្រិតច្បាស់ខ្ពស់ពី Google Maps និង Cesium ដើម្បីដាក់ប្លង់រចនាទៅក្នុងទីតាំងជាក់ស្ដែងផ្ទាល់តែម្តង។

ដូចទៅនឹងការប្រើប្រាស់ទូរសព្ទដៃដែរ វិស្វករអាចវាយបញ្ចូលអាសយដ្ឋានដើម្បីស្វែងរកទីតាំងគម្រោងរបស់ពួកគេបានភ្លាមៗ។ កម្មវិធីនេះអាចបង្ហាញរូបរាង 3D នៃអគារដែលមានស្រាប់ជាង 350 លានអគារ និងផ្ទៃដីជុំវិញពិភពលោក។

កម្មវិធីនេះក៏ជួយឱ្យអ្នករចនាមើលឃើញយ៉ាងច្បាស់ថា តើស្ពាន ឬអគារថ្មីនឹងមានរូបរាងបែបណា នៅពេលវាស្ថិតនៅក្បែរសំណង់ដែលមានស្រាប់ មុននឹងចាប់ផ្តើមបុកគ្រឹះសាងសង់ពិតៗ។

ដំណើរការកាន់តែរលូនសម្រាប់គម្រោងខ្នាតធំ

សម្រាប់អ្នកដែលធ្វើការលើគំរូទីក្រុងខ្នាតយក្ស ការធ្វើបច្ចុប្បន្នភាពនេះរួមមានកិច្ចសហការជាមួយ 3Dconnexion ដើម្បីពង្រឹងបទពិសោធន៍ប្រើប្រាស់ SpaceMouse។ ការបញ្ជាតាមរយៈគំរូ 3D ដែលស្មុគស្មាញឥឡូវនេះកាន់តែរលូន ដោយមានមុខងារដូចជា “Fly” (ហោះ), “Walk” (ដើរ), និង “Drone” ដើម្បីជួយឱ្យភាគីពាក់ព័ន្ធមើលឃើញរូបភាពចុងក្រោយនៃគម្រោងបានកាន់តែច្បាស់។

លោក Nicholas Cumins នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Bentley បានមានប្រសាសន៍ថា៖ ពិភពលោកបច្ចុប្បន្នមិនមានវិស្វករគ្រប់គ្រាន់ដើម្បីធ្វើការងារទាំងអស់នោះទេ ដូច្នេះការធ្វើឱ្យ AI អាចជួយយើងបានគឺជារឿងសំខាន់ “

គួរបញ្ជាក់ថា កម្មវិធីនេះ មានគោលបំណងជួយក្រុមការងារដែលមានស្រាប់ឱ្យធ្វើការបានកាន់តែច្រើនដោយប្រើកម្លាំងតិចជាងមុន កាត់បន្ថយហានិភ័យនៃការពន្យារពេលសាងសង់ និងកំហុសផ្នែកសុវត្ថិភាពដែលត្រូវចំណាយប្រាក់ច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធីសំណង់ឌីជីថល​ និង AI ដោះស្រាយបញ្ហាកង្វះខាតបុគ្គលិកក្នុងវិស័យវិស្វកម្មសំណង់

ក្រុមហ៊ុនវិស្វកម្មឈានមុខគេ Stantec ថ្មីៗនេះបានដាក់ឱ្យប្ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]

Bentley ជំរុញការប្រើ AI ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈបន្ដធ្វើទំនើបកម្ម Digital Twin

Bentley Systems កំពុងពង្រីកតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប […]