Bentley បើកសម្ពោធមជ្ឈមណ្ឌល AI ប្រើក្នុងវិស័យសំណង់ដំបូងបង្អស់នៅកាណាដា

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថលខ្នាតធំលំដាប់ពិភពលោក បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលបច្ចេកវិទ្យា AI បែបប្រើប្រាស់បានពិតៗក្នុងវិស័យសំណង់តម្លៃរាប់លានដុល្លារ នៅក្នុងទីក្រុងកេបិច ប្រទេសកាដាណា។

ពិធីកាត់ខ្សែបូរនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Bentley Systems ក្នុងទីក្រុង Québec ពីឆ្វេងទៅស្តាំ៖ លោក Carl Viel ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Québec International; លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យា; លោក Bruno Marchand អភិបាលក្រុង Québec; លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley; និងលោក Francois Valois អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Bentley Open Applications។

នេះគឺជាទីតាំងដ៏សំខាន់ដំបូងគេបង្អស់របស់ក្រុមហ៊ុន ដែលបង្កើតឡើងក្នុងគោលបំណងនាំយក AI មកប្រើប្រាស់ក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសកល។  មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីនេះនឹងដើរតួជាមន្ទីរពិសោធន៍ដ៏សំខាន់មួយ ដែលក្រុមការងារផ្នែកកម្មវិធីកុំព្យូទ័រ និងក្រុមការងារផ្នែក AI សហការគ្នាដោយផ្ទាល់ជាមួយដៃគូវិស្វកម្មក្នុងតំបន់។

បច្ចុប្បន្ន ក្រុមហ៊ុន Bentley Systems កំពុងដាក់ឱ្យកម្មវិធីកុំព្យូទ័រកម្រិតខ្ពស់ ដែលប្រើប្រាស់ដោយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរចនា សាងសង់ និងថែទាំសំណង់សាធារណៈសំខាន់ៗ រួមមានផ្លូវថ្នល់ ស្ពាន និងបណ្តាញថាមពលអគ្គិសនីជាដើម។  ដូច្នេះ តាមរយៈការបញ្ចូល AI ទៅក្នុងកម្មវិធីទាំងនេះ ក្រុមហ៊ុន Bentley នឹងអាចបង្កើនផលិតភាព និងប្រសិទ្ធភាពការងារវិស្វកម្មឱ្យបានកាន់តែខ្លាំង។

លើសពីនេះ បច្ចេកវិទ្យានេះក៏ជួយឱ្យអ្នកជំនាញអាចធ្វើការសម្រេចចិត្តបានលឿន និងមានព័ត៌មានច្បាស់លាស់ជាងមុន ដែលជួយពួកគេក្នុងការគ្រប់គ្រងគម្រោងនាពេលអនាគតយ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏ដូចជារចនាទម្រង់សំណង់ឱ្យមានភាពធន់ជាងមុន ដើម្បីទប់ទល់នឹងសម្ពាធនៃការរីកចម្រើនទីក្រុង និងការប្រែប្រួលអាកាសធាតុបានផងដែរ។

ការពង្រីកខ្លួនជាយុទ្ធសាស្ត្រនេះ នឹងទាញយកអត្ថប្រយោជន៍ពីធនធានវិស្វករ និងអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាយ៉ាងច្រើននៅក្នុងប្រទេសកាដាណាផង ខណៈក៏អាចនឹងបង្កើតការងារកម្រិតខ្ពស់ចំនួន ៥០ កន្លែង ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Bentley បានសង្កត់ធ្ងន់ថា កម្មវិធីកុំព្យូទ័រដែលដំណើរការដោយ AI នេះ ត្រូវបានរចនាឡើងដើម្បីពង្រឹង និងគាំទ្រដល់ជំនាញរបស់មនុស្ស ជាជាងការមកជំនួសកន្លែងមនុស្ស ដោយវាផ្តល់ជំនួយយ៉ាងសំខាន់ដល់ឧស្សាហកម្មមួយ ដែលកំពុងប្រឈមមុខនឹងការខ្វះខាតវិស្វករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

មជ្ឈមណ្ឌលនៅទីក្រុងកេបិចនេះ នឹងចូលរួមជាមួយបណ្តាញមជ្ឈមណ្ឌលវិស្វកម្មសកលរបស់ក្រុមហ៊ុន Bentley ដោយបង្កើតឱ្យតំបន់នេះក្លាយជាទីតាំងចាប់ផ្តើមដ៏ចម្បងមួយសម្រាប់អនាគតនៃបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ។

ស្ពាន Québec ដែលត្រូវបានសាងសង់រួចរាល់នៅឆ្នាំ 1917 គឺជាស្ពាន cantilever ដែលវែងជាងគេបំផុតនៅលើពិភពលោក ដែលលាតសន្ធឹងប្រវែង 548.6 ម៉ែត្ររវាងសសរសំខាន់ៗ។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធីសំណង់ឌីជីថល​ និង AI ដោះស្រាយបញ្ហាកង្វះខាតបុគ្គលិកក្នុងវិស័យវិស្វកម្មសំណង់

ក្រុមហ៊ុនវិស្វកម្មឈានមុខគេ Stantec ថ្មីៗនេះបានដាក់ឱ្យប្ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]