Bentley ថា AI និង Digital Twins ដើរតួយ៉ាងសំខាន់បំផុតដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ

ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន Bentley Systems បានរកឃើញថា ស្ថាប័នគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញពិភពកំពុងងាកមកប្រើប្រាស់បច្ចេកវិទ្យា Digital Twins និង បញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើន ដើម្បីពង្រឹងសមត្ថភាពទប់ទល់នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ការសិក្សានេះក៏បានបង្ហាញផងដែរថា ទោះបីជាជាង ៨០% នៃស្ថាប័នទាំងនោះមានយុទ្ធសាស្ត្រពង្រឹងភាពធន់រួចហើយក៏ដោយ ក៏ស្ថាប័នជាច្រើននៅតែប្រឈមនឹងបញ្ហាទិន្នន័យដែលបែកខ្ញែក និងថវិកាមានកម្រិត ដែលរារាំងការអនុវត្តយុទ្ធសាស្ត្រទាំងនោះឱ្យមានប្រសិទ្ធភាព។

យោងតាមរបាយការណ៍ ប្រព័ន្ធឌីជីថលដែលមិនមានការតភ្ជាប់គ្នា ធ្វើឱ្យម្ចាស់ហេដ្ឋារចនាសម្ព័ន្ធមិនអាចមើលឃើញទិន្នន័យសរុបអំពីដំណើរការរបស់គម្រោងបច្ចុប្បន្ន និងហានិភ័យដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

Bentley ក៏បានឱ្យដឹងទៀតថា បច្ចេកវិទ្យា Open Digital Twins អាចដោះស្រាយបញ្ហានេះបាន តាមរយៈការរួមបញ្ចូលទិន្នន័យពីប្រភពផ្សេងៗចូលក្នុងប្រព័ន្ធតែមួយ ដែលអាចជួយឱ្យស្ថាប័នផ្លាស់ប្តូរពីការថែទាំក្រោយកើតបញ្ហា ទៅជាការធ្វើផែនការ និងបង្ការហានិភ័យទុកជាមុន។

ការសិក្សានេះក៏បានរកឃើញផងដែរថា ការវិនិយោគលើបច្ចេកវិទ្យាឌីជីថលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ជាង ៧០% នៃស្ថាប័នដែលបានចូលរួមស្ទង់មតិ រំពឹងថានឹងបង្កើនការចំណាយលើកម្មវិធី Digital Twin ត្រឹមឆ្នាំ២០២៧ ខណៈឧបករណ៍ដែលដំណើរការដោយ AI សម្រាប់ការត្រួតពិនិត្យ ការរកឃើញកំហូច និងការព្យាករស្ថានភាពទ្រព្យសកម្ម ក៏កំពុងទទួលបានការប្រើប្រាស់កាន់តែទូលំទូលាយផងដែរ។

របាយការណ៍នេះក៏បានលើកយកគម្រោងមួយចំនួនដែលប្រើប្រាស់បច្ចេកវិទ្យារបស់ Bentley ដើម្បីបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងផងដែរ។ នៅទីក្រុង New Orleans ក្រុមហ៊ុនវិស្វកម្ម Forte & Tablada បានបង្កើត Digital Twin ផ្អែកលើ Cloud សម្រាប់ស្ថានីយបូមទឹក 17th Street Canal ដែលជួយបង្កើនការត្រៀមខ្លួនទប់ទល់នឹងព្យុះ និងកាត់បន្ថយពេលវេលាការងារវិស្វកម្មប្រមាណ ៤,០០០ ម៉ោង។

ករណីសិក្សាផ្សេងទៀត រួមមានការត្រួតពិនិត្យស្ពាននៅរដ្ឋ Minnesota និងការគ្រប់គ្រងហានិភ័យទឹកជំនន់របស់ PowerChina Henan ដែលបានប្រើប្រាស់ Digital Twins និង AI ដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យ កាត់បន្ថយការចំណាយ និងជួយពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានភាពធន់។

Bentley បានបញ្ជាក់ថា ការរួមបញ្ចូល Digital Twins ជាមួយ AI អាចជួយឱ្យស្ថាប័នគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព្យាករហានិភ័យអាកាសធាតុបានកាន់តែប្រសើរ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រឹងភាពធន់ក្នុងរយៈពេលវែង ខណៈព្រឹត្តិការណ៍អាកាសធាតុខ្លាំងកំពុងកើតមានញឹកញាប់ជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

និន្នាការវិស័យសំណង់ថ្មី៖ មិនមែនត្រឹមតែសង់ឱ្យរឹងមាំ និងធន់នឹងអាកាសធាតុទេ តែត្រូវ…

ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន Bentley Systems […]

កម្មវិធីវិស្វកម្មបើកចំហជាអ្វី? ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចម្ដេច?

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានគូសបញ្ជាក់ថាកម្មវិ […]

Bentley សាកល្បងសង់អគារ Gherkin បែបនិម្មិតឡើងវិញ ដោយប្រើ AI ដោយជោគជ័យ!

លោក Stuart Milne អតីតសមាជិកនៃក្រុមរចនាអគារ Gherkin ដើម […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

បញ្ហាចន្លោះប្រហោងទិន្នន័យគឺឧបសគ្គធំក្នុងគម្រោងសំណង់! តើ Bentley ជួយដូចម្ដេច?

បច្ចុប្បន្នអ្នកជំនាញក្នុងវិស័យសំណង់កំពុងងាកទៅប្រើប្រាស់ […]