ពន្ធដារកម្ពុជានិងកូរ៉េ ប្តេជ្ញារួមគ្នាធ្វើទំនើបកម្ម និងកែទម្រង់រដ្ឋបាលពន្ធដារឱ្យកាន់តែស៊ីជម្រៅ

កិច្ចព្រមព្រៀងទ្វេភាគីស្តីពីការផ្លាស់ប្តូរព័ត៌មានមានគោលបំណងបង្កើនតម្លាភាព និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

អគ្គនាយកដ្ឋានពន្ធដាររបស់កម្ពុជា និងកូរ៉េ បានប្តេជ្ញារួមគ្នាធ្វើទំនើបកម្ម និងកែទម្រង់រដ្ឋបាលពន្ធដារឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់វិស័យពន្ធដារទ្វេភាគីឱ្យកាន់តែប្រសើរ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពូជា ស្តីពីការទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋបាលសារពើពន្ធកូរ៉េមកកាន់កម្ពុជា ផ្សាយកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦។

សេចក្តីប្រកាសបានបញ្ជាក់ថា លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Lim Kwang Hyun អគ្គនាយកនៃរដ្ឋបាលសារពើពន្ធកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធដារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ និងការលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងពន្ធស្របតាមគោលការណ៍ជាធរមាននៃកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាដែលប្រទេសទាំងពីរបានឯកភាពគ្នារៀបចំនាពេលកន្លងមក។

MoU នេះមានសារៈសំខាន់ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការប្រមូលចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសពន្ធជាសកលដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្ដូរព័ត៌មាន ស្របតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។

ជាថ្មីម្តងទៀត ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការធ្វើទំនើបកម្ម និងការកែទម្រង់រដ្ឋបាលពន្ធដារ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាពិសេសការអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ “GDT HomeTax” ក្នុងគោលបំណងបន្តការកែទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចឌីជីថលបានកាន់តែល្អប្រសើរបន្ថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]

ប្រទេសចំនួន៣ មានចំណាប់អារម្មណ៍ជំរុញទំនាក់ទំនងលើវិស័យថាមពល ពាណិជ្ជកម្ម ជាមួយកម្ពុជា

ជំនួបការទូតដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រី កែវ […]

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងផ្តល់​ថវិកា​ជិត​២លាន​ដុល្លារ​ ដល់​គម្រោងមេគង្គ-ឡានឆាងចំនួន​៧

ការចាក់បញ្ចូលថវិកាជិតពីរលានដុល្លារនឹងជំរុញឌីជីថលូបនីយកម […]

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]