គិតត្រឹមត្រីមាសទី២ ឆ្នាំ​២០២៦​ កម្ពុជាមានអាងទឹកសរុប ចំនួន​១៦៥៩

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជំរុញ​ឲ្យ​ពន្លឿន​ការ​គូសផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​សាធារណៈ ដើម្បី​ការពារ​តំបន់​អភិរក្ស​របស់​រដ្ឋ និង​ទប់ស្កាត់​ការ​រំលោភ​បំពាន

គិតត្រឹមត្រីមាសទី២ ឆ្នាំ​២០២៦​ អាងទឹកសរុបនៅទូទាំងប្រទេសមានចំនួន​១៦៥៩​ ក្នុងនោះ ១)បានចុះបញ្ជីរួចរាល់ចំនួន ២៣០ ស្មើនឹងចំនួន ២៨១​បណ្ណ។ នេះបើយោងតាមឯកឧត្តម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្លែងក្នុងឱកាសជាអធិបតីភាព​ដឹកនាំកិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីអាងស្ដុក​ទឹកនៅទូទាំងប្រទេស កាលថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០២៦​។

ឯកឧត្តម​ ថោ ជេដ្ឋា​ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ​២០២៦​ អាងទឹកសរុបនៅទូទាំងប្រទេសមានចំនួន​១៦៥៩​ ក្នុងនោះ ១. បានចុះបញ្ជីរួចរាល់ចំនួន២៣០ ស្មើនឹងចំនួន ២៨១​បណ្ណ ២. បានដាក់សំណើសុំការវាស់វែងចំនួន ៤៣៣ កន្លែង ៣. កំពុងដំណើរការវាស់វែងចំនួន ២៤៨ កន្លែង ៤. រង់ចាំទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤៨២កន្លែង និង ៥.មិនទាន់ដាក់សំណើសុំការវាស់វែងចំនួន​ ២៦៦កន្លែង។

​ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់​ចំពោះភាពជោគជ័យ​ក្នុងការចុះបញ្ជីដី​អាងស្ដុកទឹក​រយៈពេលប្រមាណ​ ២ឆ្នាំកន្លងមកនេះ ខណៈឯកឧត្តមក៏​បានជំរុញ និង​​ពន្លឿន​​ការងារ​ចុះបញ្ជីដីអាងទឹក​ជាទ្រព្យសម្បត្តិសាធារណៈ​ឱ្យបានឆាប់រហ័ស ​ដើម្បី​​​បញ្ជាក់ឱ្យបានច្បាស់​​រវាងដីកម្មសិទ្ធិឯកជន និង​ដីរដ្ឋ ឬដីអភិរក្សរបស់ក្រសួង។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១២​ ខែ​ឧសភា ឆ្នាំ​២០២៥​ បានចេញសេចក្ដីសម្រេចលេខ ០១៧​ សសរ.ធទឧ បង្កើតក្រុមការងារដឹកនាំ និង​ជំរុញការងារចុះបញ្ជី​ដីអាងស្ដុកទឹក​និង​ទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្ត្រ​ ដែលមានក្រុមការងារប្រតិបត្តិតាមបណ្តារាជធានី-ខេត្ត ចំនួន ៤ក្រុម និង​មាន​នាយកដ្ឋានគ្រប់គ្រងនិង​អភិរក្សធនធានទឹកជាលេខាធិការដ្ឋាន ដើម្បីជំរុញការចុះបញ្ជីអាងទឹកឱ្យបានត្រឹមត្រូវ ពេញលេញ និងឆាប់រហ័ស ដើម្បីជួយសម្រួល និងគាំទ្រដល់ដំណើរការនៃការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ព្រមទាំងបង្កើតមូលដ្ឋានទិន្នន័យផ្លូវការជាតិសម្រាប់ការគ្រប់គ្រង និងការពារអាងទឹកឱ្យមានចីរភាព និងទប់ស្កាត់ការរំលោភបំពានលើដីអាងទឹក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទំនប់អាងទឹកសួង៧៨ អាចស្រោចស្រពជាង៣០០០ហិចតា នៅខេត្តសៀមរាប សង់បាន៥៧%

ទំនប់អាងទឹកសួង៧៨ ខេត្តសៀមរាប ដែលមានសត្ថភាពស្រោចស្រពទឹកទ […]

ប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%

ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ […]

ប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ខេត្តស្វាយរៀង សាងសង់សម្រេចបានជាង ៧០%

គម្រោងស្តារប្រឡាយអូស្រង៉ាម ក្នុងស្រុករំដួល ជិតរួចរាល់ហើ […]

ព្រែកកំពង់ជ្រៃក្រោម អាចផ្តល់ទឹកស្រោចស្របជាង២ពាន់ហិកតានៅខេត្តស្វាយរៀង សង់បានជិត ៣០%

គម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ដែលស្ថិតក្នុងភូ […]

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ “កំណាត់ទី​​ ២” បានបើកការដ្ឋានសាងសង់ជាផ្លូវការ

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី​​ ២” ប […]

មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សាងសង់បានជិត ៦០% ហើយ

វឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធ […]