ក្រសួងធនធានទឹក និងធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យវឌ្ឍនភាពការដ្ឋានរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធ សម្រេចបាន ២៦,៣%

ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំប្រតិភូ ADB ជំរុញការសាងសង់តាមបទដ្ឋានបច្ចេកទេស ព្រមទាំងពិភាក្សាលើការអភិវឌ្ឍតំបន់ភ្នំប្រសិទ្ធឱ្យទៅជា «ទីក្រុងបៃតង»

ខេត្តកណ្តាល៖ ការកសាង និងដំឡើងប្រព័ន្ធរ៉ាដាឧតុនិយមទំនើប គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើនសមត្ថភាពព្យាករណ៍អាកាសធាតុ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិឱ្យមានប្រសិទ្ធភាព។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោក ឡុង ពិសិដ្ឋ ចុះត្រួតពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃការអនុវត្តគម្រោងសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២។ ស្ថានីយនេះមានទីតាំងស្ថិតនៅលើភ្នំប្រសិទ្ធ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល និងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានគាំទ្រពី ADB។

នៅក្នុងឱកាសចុះពិនិត្យការដ្ឋាននោះ ឯកឧត្តមបានឱ្យដឹងថា បេសកកម្មរួមគ្នានាពេលនេះ ធ្វើឡើងដើម្បីតាមដាន និងរុញច្រានល្បឿននៃការសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ ដែលបច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន ២៦,៣% ហើយ ឱ្យសម្រេចបានជោគជ័យទៅតាមផែនការគ្រោងទុក។ បន្ថែមលើនេះ ឯកឧត្តមក៏បានជម្រាបជូនតំណាង ADB អំពីផែនការរៀបចំ និងអភិវឌ្ឍតំបន់ភ្នំប្រសិទ្ធឱ្យទៅជា «ទីក្រុងបៃតង» ព្រមទាំងការកំណត់ព្រំដីឱ្យបានច្បាស់លាស់ តាមស្មារតី សជណ លេខ ៥៧៤ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តម ចាន់ ស៊ីណាត បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហ៊ុនម៉ៅការសាងសង់ ឱ្យយកចិត្តទុកដាក់បំពេញការងារដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB យ៉ាងខ្ជាប់ខ្ជួន។ ការងារសាងសង់ត្រូវផ្តោតសំខាន់លើទិដ្ឋភាពសុវត្ថិភាព និងផលប៉ះពាល់បរិស្ថាន ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់ការងារឱ្យបានទាន់ពេលវេលាតាមកាលវិភាគដែលបានកំណត់។

សូមជម្រាបជូនថា ការចុះពិនិត្យ និងតាមដានយ៉ាងជិតស្និទ្ធលើគម្រោងសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ ការសម្រេចបាននូវសមិទ្ធផលនេះ មិនត្រឹមតែប្រែក្លាយតំបន់ភ្នំប្រសិទ្ធឱ្យទៅជាទីក្រុងបៃតងប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏រឹងមាំក្នុងការព្រមានជាមុនពីគ្រោះមហន្តរាយ បម្រើដល់ការងារកសិកម្ម និងការពារជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ (អានមបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច សមត្ថភាពស្តុកទឹក ១១៥​លាន​ម៉ែត្រ​គូប សម្រេចបាន ២០%

អាងស្តុកទឹកស្ទឹងឃ្លៀចដែលលាតសន្ធឹងឆ្លងកាត់ស្រុកឱរ៉ាល់ នឹ […]

គិតត្រឹមត្រីមាសទី២ ឆ្នាំ​២០២៦​ កម្ពុជាមានអាងទឹកសរុប ចំនួន​១៦៥៩

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជំរុញ​ឲ្យ​ពន្លឿន​ក […]

ទំនប់អាងទឹកសួង៧៨ អាចស្រោចស្រពជាង៣០០០ហិចតា នៅខេត្តសៀមរាប សង់បាន៥៧%

ទំនប់អាងទឹកសួង៧៨ ខេត្តសៀមរាប ដែលមានសត្ថភាពស្រោចស្រពទឹកទ […]

ប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%

ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ […]

ប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ខេត្តស្វាយរៀង សាងសង់សម្រេចបានជាង ៧០%

គម្រោងស្តារប្រឡាយអូស្រង៉ាម ក្នុងស្រុករំដួល ជិតរួចរាល់ហើ […]