វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃ តម្លៃ១ពាន់លានដុល្លារ នៅកោះកុង ចាប់ផ្តើមសាងសង់ហើយ

​គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ​ អានុភាព ១០០០ មេហ្កាវ៉ាត់​ នៅខេត្តកោះកុង បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល​ និង​ ឯកឧត្តម​ Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាកាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម​ កែវ​ រតនៈ បានឱ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១​ ហើយជាប្រវត្តិសាស្រ្ត​និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតង​របស់កម្ពុជា​​ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពល​ជាតិ។

សូមជម្រាបថា គម្រោងស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុកនេះ គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុន China National Heavy Machinery Corporation។ នេះជាគម្រោងវិនិយោគទី៣ ហើយដែលគ្រប់គ្រងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cambodian Tatay Hydropower Limited ដែលជាបុត្សម្ព័ន្ធររបស់ក្រុមហ៊ុនមេ China National Heavy Machinery Corporation នៅប្រទេសចិន។ គម្រោងទី១ គឺវារីអគ្គិសនីតាតៃ (អនុភាព ២៤៦មេហ្គាវ៉ាត់ ដំណើរការឆ្នាំ២០១៤) និងគម្រោងទី២ គឺវារីអគ្គិសនីតាតៃលើ (ទុនវិនិយោគជិត ៤០០លានដុល្លារ អានុភាព ១៥០មេហ្គាវ៉ាត់)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]