ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា សំដៅជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍។

MoU នេះ បានចុះហត្ថលេខាដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនេះ ធ្វើឡើងស្របតាមស្មារតី និងអនុសាសន៍ណែនាំនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្នុងគោលបំណងផ្តោតលើការកាត់បន្ថយ «ការលេចធ្លាយសេដ្ឋកិច្ច (Economic Leakage)» ក្នុងវិស័យទេសចរណ៍។

MoU នេះ បានកំណត់នូវគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន៖ ១. ជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម ២.បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ក្នុងការអនុវត្តវិធានការរាជរដ្ឋាភិបាល ដើម្បីបង្កើតខ្សែក្រវាត់បៃតង និងពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម ៣. ផ្លាស់ប្តូរព័ត៌មានតម្រូវការ និងការផ្គត់ផ្គង់ រវាងប្រជាកសិករ/សហគមន៍កសិកម្ម និងប្រតិបត្តិករ ឬអាជីវកម្មទេសចរណ៍ ឱ្យបានទាន់ពេលវេលា និង៤. រៀបចំផែនការសកម្មភាពជាក់ស្តែង ដើម្បីជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យអស់លទ្ធភាព។

តាមរយៈ MoU នេះ រដ្ឋមន្រ្តីក្រសួងទាំងពីរ រំពឹងថា ​នឹងជំរុញកំណើនភ្ញៀវទេសចរ ដែលជាកាតាលីករជួយបង្កើតទីផ្សារដ៏ធំទូលាយសម្រាប់កសិករ និងសហគមន៍ ខណៈវិស័យទេសចរណ៍ និងកសិកម្ម គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក៕ (អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លា […]

៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ពាន់នាក់

ក្នុងត្រីមាសទី១ ពោលចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]