CCA ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ក្លោងទ្វារ​ធំ​ចំនួន​ពីរ​ចូល​ឆ្នេរសមុទ្រ

​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) បាន​ប្រកាសថា​ខ្លួន​នឹង​ផ្តល់​ហិរញ្ញប្បទាន​សាងសង់​ច្រកទ្វារ​ឆ្នេរ​ចំនួន​ពីរ​នៅ​ឆ្នេរ​ឯករាជ្យ​។

​ក្នុងពេល​ជំនួប​នា​ថ្ងៃ​ទី ២៣ ខែមិថុនា ជាមួយ​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) ឧកញ៉ា ពុង ឃាវ​សែ ប្រធាន CCA បាន​ស្នើ​ឡើង​ថា​សមាគម​នេះ​នឹង​រួមចំណែក​ដល់​ការចំណាយ​សាងសង់​ច្រកទ្វារ​ឆ្នេរ​ទាំង​ពីរ​នៅ​ឆ្នេ​រឯករាជ្យ​។

​ខណៈ​ដែល​ការ​រចនា​ប្លង់​សម្រាប់​ច្រកទ្វារ​ទាំងពីរ​នេះ​កំពុង​ត្រូវ​បាន​សម្រេច​បញ្ចប់ គេ​រំពឹងថា ប្លង់​ច្រកទ្វារ​ទាំងពីរ​នឹង​មាន​រួម​បញ្ចូល​រចនាប័ទ្ម​ស្ថាបត្យកម្ម​កម្ពុជា និង​ជួយ​បង្កើន​សម្រស់​តំបន់ឆ្នេរ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​។ ការ​រចនា​ប្លង់​ដោយ​មានរ​បង​នេះ ក៏​បាន​គិតគូរ សម្រាប់​ជនពិការ​មាន​ភាពងាយស្រួល​ចូល​ទៅ​កាន់​តំបន់ឆ្នេរ​ផងដែរ​។​

​បើ​យោង​តាម ឯកឧត្ដម ជា សុផារ៉ា ដែល​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា រដ្ឋាភិបាល​នឹង​កសាង​ច្រក​ទ្វារ​ចូល​សម្រាប់​ឆ្នេរ​ទាំង​ប្រាំបួន​នៃ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​បាន​ដកចេញ​ពី​ទ្រព្យសម្បត្តិ​ឯកជន​ពី​ឆ្នេរ​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ​។

​លោក អ៊ុង សុធារិទ្ធ ប្រធាន​ហិរញ្ញវត្ថុ និង​រដ្ឋបាល​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យដឹងថា «​នឹងមាន​ច្រកទ្វារ​យ៉ាងហោច​ណាស់​ចំនួន ១៦ សម្រាប់​ឆ្នេរ​មួយចំនួន​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ចាប់ផ្តើម​ពី​ច្រកទ្វារ​ចំនួន ៨ នៅ​ឆ្នេរ​អូរ​ឈើទាល ច្រកទ្វារ​ចំនួន​បួន​នៅ​ឆ្នេរ​ឯករាជ្យ និង​ច្រកទ្វារ​ចំនួន​ប្រាំពីរ​នៅ​ឆ្នេរ​អូរត្រេះ និង​ច្រកទ្វារ​ជាច្រើន​ទៀត​នៅ​ឆ្នេរ​ផ្សេងៗ​ទៀត​»​។​

​គណៈកម្មាធិការ​បាន​ប្រកាស​ពី​ការប្រកួតប្រជែង​រចនា​ប្លង់​ច្រកទ្វារ​ទៅកាន់​សាធារណជន ដើម្បី​ស្វែងរក​អ្នក​រចនា​ដែល​ល្អ​បំផុត​។ រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​ម្ចាស់ជំនួយ​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​ជួយ​កសាង​ទ្វារ​ច្រកទ្វារ​ឆ្នេរសមុទ្រ​។ ការសាងសង់​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ ក្នុង​អំឡុង​ពេល​បុណ្យ​ឆ្នេរ​ជាតិ។​

​សំណង់​ច្រកទ្វារ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​រាជរដ្ឋាភិបាល​ជា​រួម​ក្នុង​ការអភិវឌ្ឍន៍​ឡើងវិញ និង​បង្កើន​សម្រស់​នៃ​ឆ្នេរសមុទ្រ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ខេត្ត​ព្រះសីហនុ មុន​ពេល​បន្ត​ទៅ​កាន់​ខេត្ត​កែប កំពត និង​កោះកុង​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា

ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (A […]

អាជ្ញាធរទឹកក្រុង Freeland ប្រើប្រាស់ Digital Twin ដើម្បីកាត់បន្ថយការបាត់បង់ទឹក

អាជ្ញាធរទឹកក្រុង Freeland (FMA) ក្នុងរដ្ឋ Pennsylvania […]

រដ្ឋាភិបាលពិនិត្យលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំមួយក្នុងខេត្តស្វាយរៀង

កិច្ចប្រជុំយន្តការច្រកចេញចូលតែមួយ (Single Window) លើកទី […]